ឯកឧត្តម គន់ គីម អំពាវនាវពលរដ្ឋបង្កបង្កើនស្រូវប្រាំង ឱ្យស្របតាមធនធានទឹកក្នុងតំបន់

2023/01/30 09:48:38 pm        208

ភ្នំពេញ៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវប្រជាពលរដ្ឋ ត្រូវបង្កបង្កើនស្រូវប្រាំងឲ្យស្រប តាមស្ថានភាពធនធានទឹក ​ក្នុងតំបន់របស់ពួកគាត់ ចៀសវាងជួបគ្រោះរាំងស្ងួត​ ហើយបញ្ហានេះ អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។

ក្នុងកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមករា និងទិសដៅបន្តខែ កុម្ភៈ ឆ្នាំ២០២៣ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ឯកឧត្តមកិត្តិសង្គហបណ្ឌិត មាន​ប្រសាសន៍​ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ក្នុងនាមថ្នាក់ជាតិជាអ្នក សម្របសម្រួល​ និងបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នជំនាញ ​និងអាជ្ញាធរមូលដ្ឋាន ក្នុង ការប៉ាន់ប្រមាណ និងវាយតម្លៃការខូចខាត ​និងបាត់បង់ដោយទឹកជំនន់ ​និងការស្ដារឡើងវិញ ជាពិសេស​ក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្នជនបទដែលខូចខាត ។

ឯកឧត្តម បន្តថា មន្ត្រីជំនាញបានសម្របសម្រួល ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ និងក្រសួងធនធានទឹក ​និងឧតុនិយម ចុះពិនិត្យ ​និងវាយតម្លៃការប៉ះពាល់ ​និងខូចខាត ដោយជំនន់​ទឹកភ្លៀង ក្នុងខែមករា​ ដើម្បីពិនិត្យលទ្ធផលក្នុងការឆ្លើយតប ​និងស្ដារឡើងវិញ និងសូមជំរុញ​ឲ្យអាជ្ញាធរមូលដ្ឋានណែនាំ​ ដល់ប្រជាកសិករ ក្នុងការបង្កបង្កើនផលស្រូវ ប្រាំង ឲ្យសមស្របទៅ​តាម​ធនធានទឹក ដែលមាននៅមូលដ្ឋានរបស់ខ្លួន ។

គួរបញ្ជាក់ថា ចុងឆ្នាំ២០២២ មូលដ្ឋានរងគ្រោះនៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តកំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ ស្វាយរៀង ​និងខេត្តព្រៃវែង នៅក្នុងស្រុក ​ក្រុងចំនួន១០ ឃុំសង្កាត់ចំនួន៣៧ ផ្ទៃដី​កំពុង​អន្តរាគមន៍​សង្គ្រោះចំនួន ៤១ ៥១៧ហិកតា​ ដំណាំរួមផ្សំប៉ះពាល់ ៦១៧ ហិកតា​ និងខូចខាត ៤៤៤ ហិកតានិងលំនៅដ្ឋានជន់លិច ៤ ៥៦៧ខ្នង និងខូចខាតទាំងស្រុង ១២ខ្នង និងរុះរើ ៧១ខ្នង ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm