បាល់ទាត់៖ ខ្សែការពារអង់គ្លេស Kieran Trippier បានសម្រេចចុះកិច្ចសន្យាថ្មីជាមួយ Newcastle United ដែលនឹងរក្សារូបគេនៅ St James Park ដល់ឆ្នាំ២០២៥។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានផ្លាស់មកកាន់ Newcastle ពី Atletico Madrid កាលពីឆ្នាំមុន។
Kieran Trippier ជាសមាជិកដ៏សំខាន់របស់លោក Eddie Howe នៅតំបន់ការពារដ៏រឹងមាំរបស់ Newcastle រដូវកាលនេះដែលរក្សាសំណាញ់ទីបានដល់ទៅ ១៦ប្រកួតគ្រប់ក្របខណ្ឌ។ Kieran Trippier បានចាត់ទុកទម្រង់លេងរបស់ខ្លួនបច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់ និងជោគជ័យបំផុតនៃអាជីពរបស់ខ្លួន។ Newcastle របូតគ្រាប់បាល់ត្រឹម ១១គ្រាប់ប៉ុណ្ណោះរដូវកាលនេះតាមរយៈប្រព័ន្ធការពារដ៏រឹងមាំ បូករួមជាមួយនឹងអ្នកចាំទីអង់គ្លេស Nick Pope ផងដែរ។ Newcastle បានឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup និងបានយកឈ្នះ Southampton នៅជើងទី១ ហើយក៏កំពុងឈរលេខ៣ នៅ Premier League ផងដែរស្មើពិន្ទុគ្នាជាមួយក្រុមលេខ៤ Manchester United៕
អត្ថបទ៖នាង សុភាវុធ