Chris Wakelin គ្រង​ជើងឯក​ស្នូកឃ័រ Shoot Out លើកដំបូង​ក្នុង​អាជីព​

2023/01/30 03:22:47 pm        54

​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Chris Wakelin បាន​គ្រង​ជើងឯក​ស្នូកឃ័រ​ដែល​រាប់បញ្ចូល​ក្នុង Ranking ជា​លើកដំបូងក្នុង​អាជីព​តាមរយៈ​ការ​ឈ្នះ​ជើងឯក Shoot Out​។

​​កីឡាករ​វ័យ ៣០ឆ្នាំ​អង់គ្លេស​រូបនេះ​បាន​យកឈ្នះ​ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​លើ​គូប្រកួត​វ័យក្មេង​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Julien Leclercq ដោយ​វាយ​មួយ​ឈើ​បាន​ដល់​ទៅ ១១៩ពិន្ទុ ខ្ពស់បំផុត​ក្នុងការ​ប្រកួត​កម្មវិធី​ទាំងមូល​ដែល​រៀបចំ​នៅ​ទីក្រុង Leicester ឆ្នាំនេះ​។ ​បច្ចុប្បន្ន​ឈរ​លេខ ៤៧ ពិភពលោក Chris Wakelin ទទួលបាន​ប្រាក់រង្វាន់ ៥០០០០ផោនក្នុងនាម​ជា​ជើងឯក និង ៥០០០ផោន​ផ្សេង​ទៀត​ជា​រង្វាន់​ដែល​វាយ​ ១​ឈើ​បាន​ច្រើន​ពិន្ទុ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​។

​​សូម​បញ្ជាក់​ថា ការប្រកួត​ស្នូកឃ័រ Shoot Out ខុសពី​ការប្រកួត​ស្នូកឃ័រ​ផ្សេងទៀត ពោលគឺ​កីឡាករ​ទាំងអស់​ត្រូវ​លេង​តែ​ហ្វ្រេ​ម​ប៉ុណ្ណោះ ជាមួយនឹង​ពេលវេលា​កំណត់​ត្រឹម ១០នាទី ហើយ ៥នាទី​ដំបូង​កីឡាករ​មាន​ពេល​គិត​ត្រឹម ១៥វិនាទី​ដើម្បី​វាយ​គ្រាប់​ប៊ី ហើយ ៥នាទីចុងក្រោយ​មាន​ពេល​ត្រឹម ១០វិនាទី​ប៉ុណ្ណោះ​។​ ​តាំងពី​រាប់បញ្ចូល​ក្នុង​លំដាប់ Ranking នៅ​ឆ្នាំ២០១៧ ស្នូកឃ័រ Shoot Out មាន​អ្នកឈ្នះ​ជើងឯក​ផ្សេងៗ​គ្នារួមមាន Anthony McGill, Michael Georgiou, Thepchaiya Un-Nooh, Michael Holt, Ryan Day, Hossein Vafaei និង Chris Wakelin ឆ្នាំនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am