កម្ពុជា រំពឹងទទួលបានលំហូរវិនិយោគពីប្រទេសចិនកាន់តែច្រើន ក្រោយចិនប្រកាសបើកប្រទេសឡើងវិញ

2023/01/30 10:45:45 pm        501

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកជំនាញសេដ្ឋកិច្ច មើលឃើញ កម្ពុជា​រំពឹងទទួលបានរំហូរវិនិយោគពីប្រទេសចិន ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងប្រកាស​បើក​ប្រទេសឡើងវិញ ដោយសារចិនជាប្រភពសំខាន់នៃវិនិយោគពីបរទេស (FDI)នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ​ការទទួលបានឱកាសវិនិយោគចិន បន្ទាប់ពីចិនបើកប្រទេស​ឡើងវិញ​នាពេលកន្លងមកថា ដោយសារវិបត្តិផ្ទួនៗ ​នៃការរីករាលដាលជំងឺកូវីដ១៩ ផង និងបញ្ហា​សង្រ្គាមរុស្សី អ៊ុយក្រែនផងដែរនោះ ​បានធ្វើឲ្យសេដ្ឋកិច្ចសកលោកបានថមថយចុះ ជាពិសេស​ការអន្តាគមន៍វិស័យសេដ្ឋកិច្ចដូចជា សហគមន៍អឺរ៉ុប និងអាមេរិក លើការដំឡើងអត្រាការប្រាក់​ជាដើម បានធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំ ២០២២ ថមថយចុះនៅត្រឹម ២ ភាគរយ ខណៈនៅឆ្នាំ ២០២១ កំណើននេះឡើងខ្ពស់រហូតដល់ ៦,៥ ភាគរយ។

ជុំវិញស្ថានភាពនេះ ឯកឧត្តម អាចវាយតម្លៃបានថា ស្របពេលដែលប្រទេសចិនមានកំណើន​ថមថយ ​អាចធ្វើឲ្យវិនិយោគិនចិនមានការរុញរា ឬនៅទ្រឹងមួយរយៈ ​ដូច្នេះនៅក្នុងឆ្នាំ២០២៣ នេះ លំហូរនៃវិនិយោគិនពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗ ​ជាពិសេសកម្ពុជា មិនទាន់មានចំនួន​ច្រើន​ជា​គំហុកខ្លាំងនោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ ​និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងអាចទទួល​បាន​លំហូរនៃវិនិយោគិនចិន ​ចូលមករកស៊ីបណ្តាក់ទុនច្រើនលើសការគ្រោងទុក។

ចំណែក ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងថា​ ជុំវិញប្រទេសចិនលុបចោលសេរ៉ូកូវីដនេះ វាអាចជួយអូស​ទាញ​កំណើនសេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងវិញ ជាពិសេសការអន្តរាគមន៍​អតិផរណា​ឲ្យស្ថិត​នៅក្នុងកម្រិតមួយទាប។

ចិនគឺជាប្រទេសមួយដែលមានរំហូរវិនិយោគពីក្រៅប្រទេសនៅកម្ពុជា ​តំណាងប្រមាណ ៤២ ភាគរយ ​នៃវិនិយោគទុនសរុបកាលពីឆ្នាំ២០២២កន្លងទៅ។​ ដូច្នេះជុំវិញការវិនិយោគនេះ ចិននៅ​តែដើរតួសំខាន់សម្រាប់កម្ពុជា ​ក្នុងនោះចំពោះចិនបើកប្រទេសឡើងវិញនេះ គឺជាឱកាសមួយ​នៃលំហូរទុនពីចិនមកកម្ពុជា ​ហើយវិនិយោគមួយចំនួន ដែលមានគោលដៅនាំចេញទៅទីផ្សារ​អន្តរជាតិ ​ក៏អាចផ្ទេរការវិនិយោគពីចិនមកកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm