
បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២៩ ខែមករានេះ ក្រុមការងាររបស់ប៉ុស្តិ៍ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក ស្រូយ ឋានៈ នាយរងប៉ុស្តិ៍ បាននាំយកជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជូនលោកវរសេនីយ៍ឯក ជុំ សារ៉េត ឋានៈ នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ប្រគល់ជូន ដើម្បីជួយសម្រាលនូវការលំបាកខ្វះខាតក្នុងនោះរួមមាន៖
-ប្រាក់ដុល្លារចំនួន ១,០១០ដុល្លារ
-ប្រាក់បាតចំនួន ៤៩,១០០បាត
-ប្រាក់រៀលចំនួន ១,១៩០,០០០រៀល
-ទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ១កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៣កេស ផងដែរ ៕
