ភ្នំពេញ ៖ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែម ករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់សមត្ថកិច្ច មិនត្រូវទារប្រាក់បន្ថែម នៅពេលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ចររាចរណ៍ ឬហេតុការណ៍ផ្សេងៗ ត្រឡប់មកវិញនោះទេ។
សម្ដេចក្រឡាហោមបន្តថា សមត្ថកិច្ចផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើ ម្បីដោះស្រាយបញ្ហានានាឱ្យបានត្រឹមត្រូវ។ សម្ដេចបន្ថែមថាសមត្ថកិច្ចខ្លះ ពេលយកទៅប៉ុស្ដិ៍ ហើយ ពលរដ្ឋដែលបានជួបករណីនោះ និងបានដោះស្រាយចប់សព្វគ្រប់រួចរាល់ពេលទៅយកឡាន ឬ ម៉ូតូ មកវិញមិនបានទាល់តែត្រូវបង់លុយថែម ទើបយកមកបាន។ សម្ដេចក្រឡាហោមបានស្នើកុំឱ្យមានករ ណីបែបហ្នឹងកើតមានតទៅទៀត។
សម្ដេចក្រឡាហោមក៏បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត៕
ដោយ៖ គង់ ឌិន



