ក្រសួងទេសចរណ៍ពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានគោលនយោបាយគាំពារ

2023/01/30 04:18:11 pm        995

ភ្នំពេញ៖ នៅថ្ងៃទី៣០ខែមករានេះ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្ម ​និងបុគ្គលិកបំរើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យ​ទេសចរណ៍ នៅទីស្តីក្រសួង ក្នុងគោលបំណង ជំរុញអាជីវកម្មទេសចរណ៍ ​និងផ្តល់សិទ្ធស្មើគ្នា ផ្តល់អត្ថប្រយោជន៍ដូចគ្នា ​ជូនបុគ្គលិកបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកជំទាវ ហ៊ុន ដានី ថ្លែងថា នៅអំឡុងពេលស្ថានការកូវីដ១៩ កំពុងធូរស្រាលវិញនេះ សំគាល់​ឃើញថា គ្រប់អាជីវកម្មទេសចរណ៍ជាពិសេសអាជីវកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យ អាជីវកម្ម​ម៉ាស្សា ស្បាត ខារាអូខេ ឌីស្កូតែក ក្លឹបរង្គសាល ​ភោជនីយដ្ឋាន ​និងបៀហ្គាឌិនជាដើម ភាគច្រើនគឺ​មានបុគ្គលិកគ្មានកិច្ចសន្យាជាមួយបណ្តាអាជីវកម្មចូលបំរើការងារ ក្នុងនោះ ភាគច្រើនជាស្ត្រី។

លោកជំទាវ ហ៊ុន ដានី បន្តថា នៅក្នុងកិច្ចប្រជុំនេះ គឺយើងរួមគ្នាពិភាក្សាជំរុញអាជីវកម្មទេសចរណ៍​ពង្រឹងការ​គ្រប់គ្រង​ បុគ្គលិកបំរើការគ្មានកិច្ចសន្យា ឬហៅថា​ បុគ្គលិកបំរើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលរៀបចំ​គោលនយោបាយ​គាំពារផ្នែកសង្គម និង ​លើកស្ទួយផ្តល់សិទ្ធការងារស្មើគ្នានឹងអ្នកបំរើការងារសេដ្ឋកិច្ចប្រព័ន្ធ។

លោកជំទាវ ហ៊ុន ដានី ក៏បានលើកឡើងដែរថា ​បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងគិតគូរៀបចំ​ផ្តល់មេធាវីការពារផ្នែកច្បាប់​ជូនបុគ្គលិកបំរើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ជាពិសេសផ្តល់មេធាវីជូនស្ត្រី​ដែលងាយរងអំពើហឹង្សា​ពេលកំពុងបំរើការងារនានា និងជំរុញឲ្យប្រែក្លាយឲ្យទៅបំរើការងារ​នៅក្នុង​ប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។

តាមរបាយការណ៍ លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡា​ទេសចរណ៍ បានឲ្យដឹងថា ​មកដល់បច្ចុប្បន្នអាជីវកម្មក្លឹបកម្សាន្ត ​ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន ​មានចំនួន៩២៨អាជីវកម្ម ​មានបុគ្គលិកបំរើការងារប្រមាណជាង ២៤០០០នាក់ ក្នុងនោះមាន​បុគ្គលិកបំរើការងារក្រៅប្រព័ន្ធមានប្រមាណជាង ​១៦៥០០នាក់ ក្នុងនោះនារីមានជិត ១ម៉ឺននាក់។

ដោយឡែកសម្រាប់អាជីវកម្មម៉ាស្សា ស្ប៉ាវិញ ទូទាំងប្រទេសមានចំនួន៤៦០អាជីវកម្ម មានបុគ្គលិក​បំរើការងារ ៣៧៤៥នាក់​ ហើយភាគច្រើនលើសលប់ជាបុគ្គលិកបំរើការគ្មានកិច្ចសន្យា ឬបំរើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am