សម្ដេច ស ខេង៖ សមត្ថកិច្ចត្រូវចាត់វិធានការដោយមិនលើកលែង លើអ្នកបើកបរដែលប្រើគ្រឿងញៀន និងគ្រឿងស្រវឹង

2023/01/30 11:35:16 pm        135

ភ្នំពេញ ៖ សមត្ថកិច្ចត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែង លើអ្នកបើកបរ​ដែលស្ថិត​ក្រោមឥទ្ធិពល​នៃគ្រឿងញៀន និងគ្រឿងស្រវឹង។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរ ណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារណការ និ ងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោមបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការរៀបចំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងត្រូវបន្តអនុវត្តច្បាប់ ដែលនៅជាធរមាន។ បន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរ ន្តរភាព ស្របតាម​តំបន់ភូមិសាស្ត្រ កន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ជាមួយគ្នានេះត្រូវ​យកចិត្តទុក​លើអ្នកបើកបរ​យាន​យន្ត​ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយត្រូវចាត់វិធានឱ្យ បានម៉ឺងម៉ាត់ លើការពិន័យ ឬ បញ្ជូនទៅតុលាការ ដោយគ្មានការលើកលែង។

សម្ដេចក្រឡាហោមបន្ថែមថា អង្គភាពជំនាញត្រូវសិក្សាកសាងផែនការ និងមានវិធានការឱ្យបានច្បា ស់លាស់ តាមដំណាក់កាលនីមួយៗ ដើម្បីកសាងផ្លូវថ្មី ពង្រីក ឬជួសជុលកែលម្អផ្លូវថ្នល់ដែលមានស្រា ប់ បង្កើតចំណតឱ្យបានច្រើន និងចាត់វិធានការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់។ សម្ដេចក្រឡាហោ មបន្ដថា ជាមួយគ្នានេះ ត្រូវគិតគូរអំពីការបំពាក់បរិក្ខារផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់សមស្របតាមស្ថានភា ពផ្លូវ បន្តគាំទ្រដល់​ការបំពាក់កាមេរ៉ាអចល័តនៅតាមផ្លូវនានា និងត្រូវបែងចែកសមត្ថកិច្ចគ្រប់គ្រងថែ ទាំផ្លូវថ្នល់ឱ្យបានច្បាស់លាស់ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ក៏បានស្នើដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការកសាងស មត្ថភាព ចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេសប្រតិបត្តិការរបស់ខ្លួន ស្របជាមួយនឹងក្រមសីលធម៌ វិន័យ អាកប្បកិរិយាល្អ ចំពោះប្រជាពលរដ្ឋផងដែរ៕

ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm