មន្ត្រីជាន់ខ្ពស់​ស្នើ​ឆ្មាំ​ព្រំដែន​មើលថែរក្សា​ការពារ​បង្គោលព្រំ​ខណ្ឌសីមា ឱ្យបាន​ល្អ​

2023/01/31 12:58:48 am        875

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ បានធ្វើ​ការជំរុញ​ដល់​នគរបាល​គ្រ ប់​អង្គភាព​ទាំង​អស់ទាំង​ព្រំដែន​គោក និង​ទឹក​ត្រូវ​សាមគ្គី​គ្នា​ធ្វើការ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ បូរ ណ​ភាព​ទឹកដី និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ បើទោះបីជា​ស្ថានការណ៍​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ពុំមាន​បញ្ហា អ្វី​កើតឡើង​ក៏ដោយ​នោះ​។​​

​ថ្លែង​នៅក្នុង​ពិធី​កិច្ចប្រជុំ ស្តីពី​ការពង្រឹង​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​តំបន់​ព្រំដែន នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​លើកឡើងថា ស្ថានការណ៍​ព្រំដែន​ទាំង​គោក និង​ទឹក​ជាមួយ​ប្រទេសជិតខាង​មាន​ភាពល្អប្រសើរ​ក៏ពិតមែន ប៉ុន្តែ​ក្នុងនាម​យើង ជា​នគរបាល​ការពារ​មិនត្រូវ​ធ្វេសប្រហែស ឬ​មើលរំលង​សភាពការណ៍​នោះឡើយ ជាពិសេស​គឺ​បញ្ហា​ឧក្រិដ្ឋ កម្ម​ឆ្លងដែន ការរត់ពន្ធ​ឆ្លងដែន​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ត្រូវតែ​ធ្វើការ​សហការគ្នាជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​ឲ្យ​បាន ដើម្បី​សន្តិសុខ​សង្គម និង​ប្រទេសជាតិ​ទាំងមូល​នោះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​«​ក្នុងនាម​យើង​ជា​សេនាធិការ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ គប្បី​មាន​គោលការណ៍ និង​ផែន​ការណ៍​យុទ្ធសាស្ត្រ​ច្បាស់លាស់ លើ​កិច្ចការពារ​បូ​រណ ភាព​ទឹកដី អធិបតេយ្យភាព​ជាតិ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​បណ្តោយ​ព្រំដែន​ទាំង​គោក និង ទឹក និង​ការងារ​បញ្ចេ​ក​ទេស​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​កម្ពុជា​យើង​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​ប្រាប់​ដល់ មេ​ឆ្មាំ​ការពារ​ព្រំដែន​ទាំងអស់​ត្រូវ​ដឹកនាំ​ការងារ​ថែរក្សា ការពារ​ប ង្គោ​ល​ព្រំដែន បង្គោល​ខណ្ឌសីមា​ព្រំដែន និង​បរិស្ថាន​ព្រំដែន​។ ដឹកនាំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន​។ ដឹកនាំ​ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន ភេរវកម្ម និង​ចោរ​សមុទ្រ និង​ត្រូវ​ក្តាប់​សភាពការណ៍ ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​រក​វិធានការ​ទប់ស្កាត់ និង​ការពារ​បន្ថែម​នោះ​។​

​ជាមួយគ្នា​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​ប្រាប់​ដល់​នគរបាល​ការពារ​ព្រំដែន​ទាំង​គោ ក និង​ទឹក​ទាំងអស់​ត្រូវធ្វើ​ការសហកា​រ​គ្នា​ជាមួយ​ប្រទេសជិតខាង ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​ជូន ដ ល់បង​ប្អូន​ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ព្រំដែន និង​មួយវិញទៀត​មិនត្រូវ​ធ្វើការ​ងារ​អ្វី​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ទាំង​នោះឡើយ​៕ អត្ថបទ៖ ​បាន ចក់ ​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm