
អន្ដរជាតិ៖ យ៉ាងហោចណាស់មនុស្ស២៨នាក់ស្លាប់និងជាង ១៥០នាក់រងរបួសបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។ ការបំផ្ទុះបានកើតឡើងអំឡុងពិធីសូត្រធម៌នៅពេលរសៀលនៅក្នុងព្រះវិហារ។ នាយករដ្ឋមន្ត្រី ប៉ាគីស្ថានលោក Shahbaz Sharif បានថ្កោលទោសការបំផ្ទុះនេះនិងបានសន្យាមានវិធានការខ្លាំងក្លាលើជនវាយប្រហារ។