
អន្ដរជាតិ៖ ភាពតានតឹង និងបញ្ហាសន្តិសុខ បានកើតមាននៅប្រទេសហៃទីកាលពីថ្ងៃអាទិត្យ ក្រោយក្រុមជនអន្ធពាលបាញ់សម្លាប់មន្រ្តីនគរបាល ៧នាក់កាលពីសប្តាហ៍មុន។
ចំណែកឯគេហដ្ឋានលោកនាយករដ្ឋមន្រ្តី Ariel Henry ត្រូវបានយាមកាមយ៉ាងតឹងរឹងផងដែរ ក្រោយឃាតកម្មបង្កឲ្យមានរលកបាតុកម្ម ។ លោក Samuel Joseph គឺជាគ្រូពេទ្យវះកាត់ពិការភាពនៅមន្ទីរពេទ្យ General Hospital និយាយថា សន្តិសុខគឺជាបញ្ហាធំនៅប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ ក្រោយក្រុមជនអន្ធពាលចាប់ជម្រិតមនុស្សម្នាក់នៅមន្ទីរពេទ្យរបស់លោក៕
