
អន្ដរជាតិ៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូការពារជាតិរវាងប្រទេសទាំង ៣ និងស្ថិរភាពក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះ កើតមានឡើងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយលោក Austinនិងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មាននូវជំនួបគណៈកម្មាធិការប្រឹក្សាសន្តិសុខជាមួយជប៉ុន។
ពួកគេបានជួបរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Hayashi Yoshimasa និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Hamada Yasukazu នៅឯក្រសួងការបរទេសសហរដ្ឋអាមេរិក៕
