UPDATE៖ ចំនួន​អ្នកស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដាក់​គោលដៅ​លើ​នគរបាល​នៅ​ប៉ា​គី​ស្ថាន​ឡើងដល់​ ៥៩នាក់

2023/01/31 02:51:04 pm        217

​ប៉ាគីស្ថាន៖ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ​ដែល​ទំនងជា​ដាក់​គោលដៅ​លើ​កង​កម្លាំង​នគរបាល​ដែល​កំពុង​ធ្វើ​ពិធី​បួងសួង​នៅ​ក្នុង​ព្រះវិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ា​គី​ស្ថាន​បាន​កើន​ឡើង​ដល់​ ៥៩​នាក់​។

​ការ​បំផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ​13:30នាទី​រសៀល​ម៉ោង​ក្នុងស្រុក អំឡុង​ពិធី​បួងសួង​ពេល​រសៀល​ជិត​ព្រំដែន​ជាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​លោកនាយក​រដ្ឋមន្ត្រី Shehbaz Sharif បាន​និយាយ​ថា ​ក្រុម​ភេរវករ​ចង់​បង្ក​ការភ័យខ្លាច​ដោយ​ការ​ដាក់​គោលដៅ​លើ​អ្នក​ទាំងឡាយ​ដែល​បំពេញ​តួនាទី​ការពារ​ប្រទេស​ប៉ា​គី​ស្ថាន​។ ​ក្រុម​តា​លី​បង់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ទាត់ចោល​រាល់​ការ​ជាប់​ពាក់ព័ន្ធ ក្រោយ​មានការ​អះអាង​បឋម​ដោយ​មេបញ្ជាការ​មួយ​រូប​របស់​ខ្លួន​។ ក្រុម​នេះ​បាន​បញ្ចប់​បទ​ឈប់​បាញ់​កាលពី​ខែ​វិច្ឆិកា ហើយ​អំពើ​ហិង្សា​ក៏បាន​ចាប់ផ្ដើម​កើនឡើង​ចាប់តាំងពី​ពេលនោះ​មក​។

​កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០២២ កន្លងទៅ ក្រុម​នេះ​បាន​ដាក់​គោលដៅ​លើ​ប៉ុស្តិ៍​នគរបាល​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Peshawar​ ដដែល​នៅ​ភាគ​ភាគ​ពាយ័ព្យ​ប្រទេស ដែល​បណ្ដាល​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ ​៣៣​នាក់​ស្លាប់​។ ​អ្នកនាំពាក្យ​មន្ទីរពេទ្យ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន BBC ថា ចំនួន​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ​៥៩​នាក់ និង​ ១៥៧​នាក់​រង​របួស។

​ស្នងការ​នគរបាល​ក្រុង Peshawar លោក Muhammad Ijaz Khan បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មន្ត្រី​នគរបាល​ចន្លោះ​ពី​ ៣០០ ទៅ ​៤០០​នាក់​បាន​មាន​វត្តមាន​នៅ​ក្នុង​តំបន់​នោះ នៅ​ពេល​មានការ​វាយ​ប្រហារ​។ ​ព្រះវិហារ​នេះ​ស្ថិត​ក្នុង​តំបន់​មួយ​ក្នុងចំណោម​តំបន់​ជាច្រើន​ ដែល​មានការ​យាមកាម​ដ៏​តឹងរ៉ឹង​បំផុត​នៃ​ទីក្រុង​នេះ​ ដែល​រួម​ទាំង​ទីស្នាក់ការ​កណ្ដាល​របស់​នគរបាល ការិយាល័យ​ចារកម្ម និង​ប្រឆាំង​អំពើ​ភេរវកម្ម​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm