បាល់ទាត់៖ ក្លិបដែលកំពុងដុនដាបនៅ Premier League, Everton បានប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Sean Dyche ផ្លូវការ បន្ទាប់ពីការចរចាមិនត្រូវរ៉ូវគ្នាជាមួយលោក Marcelo Bielsa។
ក្លិបស្ករគ្រាប់ Everton បានបញ្ចប់តំណែងលោក Frank Lampard កាលពីសប្តាហ៍មុន ខណៈ Everton ធ្លាក់ដល់លេខ ១៩ នៅ Premier League នៅពីក្រោមតំបន់សុវត្ថិភាព ២ពិន្ទុ។ បុរសវ័យ ៥១ឆ្នាំ Sean Dyche បានចុះហត្ថលេខានៅទឹកដី Goodison Park រយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពីនៅទំនេរពីការងារតាំងពីខែមេសាមុនក្រោយពេល Burnley បញ្ចប់តំណែង។ មុនឈានដល់ការតែងតាំងលោក Dyche នេះ Everton បានចរចាជាមួយអតីតអ្នកចាត់ការ Leeds លោក Marcelo Bielsa មុន តែមិនត្រូវរ៉ូវគ្នា។ កិច្ចការដំបូងរបស់លោក Sean Dyche នៅ Everton គឺទទួលស្វាគមន៍ក្រុមកំពូលតារាង Arsenal ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ