ប្រធានាធិបតី​អ៊ុយ​ក្រែ​ន៖ ការសង​សឹក​ដ៏​ខ្លាំង​ក្លា​បានចាប់ផ្តើម​ហើយ ខណៈ​រុស្ស៊ី​អះអាង​ពី​ការ​ដណ្តើម​បាន​ដែនដី​អ៊ុយ​ក្រែ​ន​

2023/01/31 05:11:57 pm        304

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ទី​៣០​មករា​ថា រុស្ស៊ី​បានចាប់ផ្ដើម​ការសង​សឹក​ដ៏​ខ្លាំងក្លា​ទល់នឹង​ការ​តស៊ូ​របស់​អ៊ុយ​ក្រែ​ន ​ចំពោះ​ការ​លុក​លុយ​របស់​ខ្លួន ខណៈ​កងកម្លាំង​រុស្ស៊ី​បាន​អះអាង​ពី​ការ​ដណ្ដើម​ដែនដីកាន់​តែ​ច្រើន​ថែមទៀត ​នៅ​ភាគ​ខាងកើត​ប្រទេស​របស់​លោក​។

​លោក Zelenskyy បាន​ព្រមាន​ជាច្រើន​សប្ដាហ៍​មកហើយ​ថា ទីក្រុង Moscow មានបំណង​បង្កើន​ការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ បន្ទាប់ពី​ផ្អាក​ការ​វាយ​សម្រុក​ខ្លាំង​រយៈពេល ​២​ខែ​នៅតាម​សមរភូមិ​ជួរមុខ​ដែល​លាតសន្ធឹង​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង និង​ខាងកើត​។ ខណៈ​គ្មាន​សញ្ញា​នៃ​ការពង្រីក​ការ​វាយ​លុក​ថ្មី រដ្ឋបាល​របស់​រុស្ស៊ី​ដែល​បាន​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត Donetsk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន លោក Denis Pushilin បាន​និយាយថា ទាហាន​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់​មួយ​នៅក្នុង​ទីក្រុង Vuhledar ជាទី​ក្រុង​ផលិត​អំបិល​ដែល​រង​ការបំផ្លិចបំផ្លាញ​។

​លោក Yan Gagin​ ទីប្រឹក្សា​របស់លោក Pushilin បាន​និយាយ​ថា ក្រុម​អ្នក​ប្រយុទ្ធ​មកពី​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប របស់​រុស្ស៊ី បាន​ដណ្ដើម​គ្រប់គ្រង​ផ្លូវ​សម្រាប់​ប្រើប្រាស់​ ក្នុងការ​ផ្គត់ផ្គង់​ជំនួយ​កងទ័ព​ចូលទៅក្នុង​ទីក្រុង Bakhmut ជាទី​ក្រុង​មួយ​ដែលជា​គោលដៅ​ចម្បង​របស់​ទីក្រុង ​Moscow រយៈពេល​ជាច្រើន​ខែ​មកនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm