បាល់ទាត់៖ ក្លិបយក្សនៅអេស្ប៉ាញទាំងពីរ Barcelona និង Real Madrid នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey បន្ទាប់ពីការចាប់ឆ្នោតវគ្គ ៤ក្រុមចុងក្រោយនៅថ្ងៃចន្ទម្សិលមិញ។
ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅកីឡដ្ឋាន Santiago Bernabeu មុនត្រលប់ទៅកាន់ទឹកដី Nou Camp វិញជើងទី២។ Osasuna និង Athletic Bilbao ជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១គូទៀត។ ការប្រកួតជើងទី១ នឹងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ខណៈជើងទី២ លេងនៅសប្តាហ៍បន្ទាប់។ រំលឹកថា Barcelona ធ្លាប់ជួបគ្នានៅ Copa del Rey ចំនួន ៣៥លើក Real Madrid ឈ្នះ ១២ Barcelona ឈ្នះ ១៥ និងស្មើ ៨ ហើយជំនួបនៅចុងខែនេះដែរនឹងជាការជួបគ្នាលើកទី២៨៦ ក្នុងប្រវត្តិសាស្ត្រក្រុមទាំងពីរ៕
អត្ថបទ៖នាង សុភាវុធ