Joao Cancelo អាច​ផ្លាស់​ពី Man City ទៅកាន់ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

2023/01/31 06:33:05 pm        61

​បាល់ទាត់៖ ​ខ្សែការពារ​ព័រទុយហ្កាល់ Joao Cancelo ត្រូវបាន​គេ​ដឹងថា កំពុងស្ថិត​ក្រោម​ការចរចា​ជាមួយ​ក្លិប​អាល្លឺម៉ង់ Bayern Munich ពី​លទ្ធភាព​ផ្លាស់​ទៅកាន់ Bundesliga ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ​​សំណើ​ផ្ទេរ​បស់​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នៅ​មិនទាន់​បំពេញ​សព្វគ្រប់​នៅឡើយ តែ​ក្នុង​សំណើ​ខ្ចី​នោះ​មានភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅ​ចប់​រដូវ​កាល​នេះ​ក្នុងតម្លៃ ៧០លាន​អឺរ៉ូ​។

​កីឡាករ​វ័យ ២៨ឆ្នាំ Joao Cancelo បាន​ផ្លាស់​មកកាន់ Manchester City ពី Juventus កាលពី​ឆ្នាំ២០១៩ ក្នុង​តំលៃ ៣៤លាន​ផោន និង​បានបង្ហាញ​ខ្លួន​សរុប​នៅ Premier League ចំនួន ៩៨លើក​រួចមកហើយ និង​ឈ្នះ​ជើងឯក English Premier League ពីរលើក រួមជាមួយ EFL Cup មួយ​លើក​ក្រោម​ការដឹកនាំ​របស់លោក Pep Guardiola​។​ ​​Cancelo ត្រូវបាន​គេ​មើលឃើញថា ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់លោក Pep តែ​ក្រោយ​មកពី World Cup គេ​បង្ហាញខ្លួន​បានតែ ៣លើក​ប៉ុណ្ណោះ ហើយ​ក្នុងនោះ ២លើក​ក្នុង​ការប្រកួត​ដែល Manchester City ចាញ់ Manchester United និង Southampton​។ ​​ការរីកលូតលាស់​នៃ​កីឡាករ​យុវជន Rico Lewis និង Nathan Ake ធ្វើឱ្យ​លោក Pep Guardiola មាន​អារម្មណ៍​គ្រប់គ្រាន់ហើយ​នៅ​តំបន់​ការពារ និង​អាចបំពេញ​ចន្លោះ​នៃ​ការចាកចេញ​របស់ Joao Cancelo បាន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        331
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        412

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm