Soccer League រកឃើញបេក្ខភាពវគ្គ ១/២ផ្ដាច់ព្រ័ត្រ ២ក្រុម ខណៈ ២ក្រុមទៀតប្រកួតថ្ងៃនេះ

2023/01/31 07:04:59 pm        89

បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បាន​រក​ឃើញ​បេក្ខភាព​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រចំនួន ២ក្រុមហើយរួម​មាន​ក្រុម ស.ស.យ.ក ខណ្ឌ​ពោធិ៍សែនជ័យ និងក្រុមហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ គ្រា​ដែល ២ក្រុមទៀត​នឹង​ត្រូវ​ប្រកួត​កាត់សេចក្ដីល្ងាចនេះ។

សម្រាប់​ក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ​បាន​យក​ឈ្នះក្រុម Khmer United ដោយ​លទ្ធផល ៤-២ នៅ​កីឡដ្ឋាន AIA ស្របពេល​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ បាន​យក​ឈ្នះ​សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ១-០ នៅ​ទីលាន AUPP កាលពីល្ងាចថ្ងៃទី៣០ ខែ​មករា​ម្សិល​មិញ​ក្នុង​ជំនួប​វគ្គ ៨ក្រុមចុងក្រោយ។ ជ័យជម្នះនេះ​បានធ្វើឲ្យក្រុមទាំងពីរ ឡើង​មកឈរចាំគូប្រកួត​នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតវគ្គ ៨ក្រុមចុងក្រោយល្ងាចនេះ រួម​មានក្រុម ស.ស.យ.ក ស្រុក​ខ្សាច់កណ្ដាល​ជួបក្រុម Royal Mayura Resort ដោយក្រុមឈ្នះ​ត្រូវជួប​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ និងក្រុម ស.ស.យ.ក ខេត្តកណ្ដាល​ជួប​ក្រុម Zaitun ដែល​ក្រុម​ឈ្នះ​នឹង​ត្រូវ​ជួបក្រុម ស.ស.យ.ក ខណ្ឌ​ពោធិ៍សែនជ័យ។

សម្រាប់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Soccer League 2023 គ្រោង​នឹង​ធ្វើ​ការ​ប្រកួត​នា​ថ្ងៃទី០៤ និងថ្ងៃទី០៥ ខែកុម្ភៈ និងវគ្គផ្ដាច់ព្រ័ត្រ​គ្រោង​នឹង​ធ្វើ​ឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        372
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        460

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm