UN ប្រចាំកម្ពុជា នឹងរៀបចំវេទិការជាមួយរដ្ឋាភិបាល កំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

2023/01/31 02:11:24 pm        718

ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងរៀបចំវេទិការពិភាក្សាប្រចាំឆ្នាំជាមួយរដ្ឋាភិបាល នៅខែមីនា ​ឆ្នាំ២០២៣ ខាងមុខនេះ ​ដើម្បីកំណត់យកវិស័យអាទិភាពដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យកាន់តែប្រសើរ។

លោក ចូសែហ្វ សូយ័រ អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) លើកឡើង​ក្នុងជំនួបជាមួយ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ​ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៣០ ខែមករា ​ឆ្នាំ២០២៣​ ក្នុងគោលជួបសម្តែងការគួរសម ​និងណែនាំខ្លួន ​ដោយ​មាន​ការអមដំណើរ​ដោយ​ទីភ្នាក់ងារ​របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

ក្នុងជំនួបនេះលោក ចូសែហ្វ សូយ័រ បានលើកឡើងពីកិច្ចសហការល្អរវាង ​ធនាគារជាតិនៃកម្ពុជា និង​អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ នាពេលកន្លងមក ក្នុងនោះទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជាដូចជា UNCDF ​បានជួយពង្រឹងការងារទាក់ទងនឹងការធ្វើអង្កេតពីបរិយាបន្នហិរញ្ញវត្ថុ UNDP ជួយរួមចំណែកសិក្សាពីមូលបត្ររដ្ឋ សហការរៀបចំសន្និសិទ្ធម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​ជួយសិក្សាស្រាវជ្រាវពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។ ចំណែកឯ UNESCAP បានជួយផ្តល់ការបណ្តុះបណ្តាល​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ ដល់ប្រជាជនកម្ពុជា​ជាពិសេសសម្រាប់ស្រ្តី និងជួយលើកកម្ពស់​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ។

លោក ចូសែហ្វ សូយ័រ បានសម្តែងនូវការពេញចិត្តចំពោះកិច្ច​សហប្រតិបត្តិការដ៏ល្អ ដែលកំពុង​កើត​មាននាពេលបច្ចុប្បន្ន និងបានបង្ហាញការតាំងចិត្ត​បន្តរួមចំណែកអភិវឌ្ឍន៍​កម្ពុជាឱ្យបានកាន់​តែ​ល្អថែមទៀត។

ក្នុងជំនួបនោះដែរ ឯកឧត្តមទេសាភិបាល ​បានបង្ហាញការស្វាគមន៍ចំពោះវត្តមានជាលើកទីពីររបស់​លោក ចូសែហ្វ សូយ័រ នៅកម្ពុជា បន្ទាប់ពីលោក​បានបំពេញតួនាទីជានាយក​​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ ​(UNDP) ប្រចាំ​កម្ពុជា ពីឆ្នាំ ២០០៧ ដល់ ២០១០ និងបានវាយតម្លៃខ្ពស់ចំពោះការរួម​ចំណែកយ៉ាងសកម្មរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។

ឯកឧត្តមទេសាភិបាល ក៏បានស្នើដល់​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា ​ឱ្យជួយការងារអាទិភាព​ក្នុងវិស័យហិរញ្ញវត្ថុបន្តទៀត ​ជាពិសេសការលើកកម្ពស់​បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ ​និងការសិក្សាស្រាវជ្រាវ៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
2026/04/11 08:18:11 am        1
ហ៊ុន ចាន់ បញ្ញាបុត្រ ចៅសម្តេចតេជោ ហ៊ុន សែន និស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស
2026/04/10 06:26:36 pm        1
នាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/04/10 05:36:35 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

2026/04/11 08:18:11 am
​មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
2026/04/10 09:02:29 pm
​EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
2026/04/10 08:34:28 pm
​វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
2026/04/10 08:30:01 pm
​អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
2026/04/10 08:29:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am