កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចាប់ផ្តើម​ហ្វឹកហ្វាត់​ជំនាញមុជ​ទឹកបន្ទាប់ពី​ទទួល​អំណោយ​សម្ភារៈរបស់សម្តេចតេជោ

2023/01/31 10:21:47 pm        303

ព្រះសីហនុ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួល​បានអំណោយ​ជាសម្ភារៈ​ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃ​កងពលតូចលេខ៧០ បានរៀបចំការហ្វឹកហ្វឺន​ជំនាញ​មុជទឹករយៈពេលមួយសប្តាហ៍ ដើម្បី​ពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺន​នេះធ្វើ​ឡើង​នៅទីតាំង​ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បាន គូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជា​ជំនួយសម្ភារៈឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹក ដូចជា បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ​គិតគូរដល់​កង​ប្រតិបត្តិការ​រុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឲ្យប្រតិបត្តិការ​អន្តរាគមន៍​ទាំងឡាយ​ដែលកើត​ឡើងជាយថា​ហេតុទទួល​បានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ការផ្តល់ជំនួយសម្ភារៈនេះជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថាន​ភាព​ដែល​ជួប​ប្រទះ​នាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរក​ជនរងគ្រោះដែល​លិចលង់ដោយ​ឧបទ្ទវហេតុផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរ ជា រៀងរាល់ឆ្នាំ បានរងផលប៉ះពាល់​ដោយ​សារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំង ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារ គ្រប់គ្រង គ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ ការបាន លើ គ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ៕ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm