​​ខេត្ត​ក្រចេះ​កំពុង​ជំរុញ​ការ​អភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត ២១ កន្លែង

2023/01/31 11:49:40 pm        119

ក្រចេះ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងឱ្យដឹងថា រដ្ឋបាលខេត្តបាន​នឹងកំពុងយកចិត្តទុកដាក់​ជំរុញការ​អភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ដែលមាននៅក្នុងខេត្តសរុប ២១ កន្លែងក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ៦ កន្លែង រមណីយដ្ឋានធម្មជាតិ ១១ កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ១ កន្លែង រមណីយដ្ឋានវប្បធម៌កែច្នៃចំនួន ៣ កន្លែង និងមានរមណីយដ្ឋានបម្រុងទុកចំនួន ១ កន្លែង។

​ឯកឧត្ដម វ៉ា ថន បញ្ជាក់ថាបែបនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

​ឯកឧត្ដមថ្លែងថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាព​សំខាន់ៗរបស់​ខេត្ត​ពិសេស​ខេត្តក្រចេះមានសត្វផ្សោតទន្លេមេគង្គ មានសំណង់អគារវ័យចំណាស់ពីសម័យអាណានិគមនិយមបារាំង និង ជាដែនដីដែលពោរពេញដោយប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ។

ឯកឧត្ដមបន្តថា បច្ចុប្បន្នខេត្តមានសត្វផ្សោតរស់នៅប្រមាណ ៨០ ក្បាល ដែលតំបន់នេះត្រូវបានអភិវឌ្ឍន៍ និងកែច្នៃជា​រមណីយដ្ឋានទេសចរណ៍កំពុងទាញយកភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា និងកម្សាន្តដោយ​មានកំណើន​ជារៀងរាល់ឆ្នាំ។

បើតាមឯកឧត្ដមអភិបាលខេត្ត អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្ត មានសណ្ឋាគារ ១៥ កន្លែង មាន ៦២២ បន្ទប់។ ផ្ទះសំណាក់ ៥២ កន្លែង មាន ៥១៣ បន្ទប់។ ភោជនីយដ្ឋាន-អាហារដ្ឋាន ១៥៥ កន្លែង ស្មើនឹង ១,៣២២ តុ និង ៥.៨៣៦ កៅអី។ សេវាកម្សាន្តមនុស្សពេញវ័យដូចជាខារ៉ាអូខេចំនួន ២៣ កន្លែង ស្មើនឹង ១១២ បន្ទប់ ហាងម៉ាស្សា ចំនួន ១១ កន្លែង ស្មើនឹង ៤២ បន្ទប់ និង ៧៨ គ្រែ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២២ ខេត្តទទួលបានភ្ញៀវទេសចរណ៍សរុប ៣៦៣.៩៨២ នាក់ ក្នុងនោះភ្ញៀវ ទេសចរណ៍អន្តរជាតិចំនួន ៧០៦៥ នាក់ និងភ្ញៀវទេសចរណ៍ជាតិ ៣៥៦.៩១៧ នាក់៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm