ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ផ្លូវការប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល ដើម្បីគ្រប់គ្រងមន្រ្តីឱវាទ

2023/02/01 01:01:06 am        311

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២នេះ បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល ដែលបានមានឈ្មោះថា “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១” ដើម្បីគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទ សំដៅបង្កើនប្រសិទ្ធភាពការងារក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធនេះ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលទី១ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិសេសនាយកដ្ឋានបុគ្គលិក អាចគ្រប់គ្រងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងព័ត៌មានរបស់មន្រ្តីតាមអគ្គនាយកដ្ឋាន, នាយកដ្ឋាន និងការិយាល័យ ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ និងការផ្ដល់សេវាក៏ដូចជាការរក្សាទុកទិន្នន័យ គឺនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងតែម្ដង។ តាមរយៈប្រព័ន្ធនេះនាយកដ្ឋានបុគ្គលិក ក៏អាចស្វែងរកឈ្មោះមន្រ្តី, ពិនិត្យចំនួនមន្រ្តីសរុប, អាចទាញយករបាយការណ៍ព័ត៌មានរបស់មន្រ្តី, អាចពិនិត្យព័ត៌មានមន្រ្តី ដែលមានក្នុងតារាងបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិល។

ឯកឧត្តមបានបន្ថែមថា ចំពោះមន្រ្តីរាជការទូទៅរបស់ក្រសួងពាណិជ្ជកម្ម អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមន្តី្រតាមនាយកដ្ឋាន ឬការិយាល័យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន។

ជាងនេះទៅទៀត មន្រ្តីរាជការទូទៅ អាចប្រើប្រាស់សេវាកម្មស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធស្ថិតិពាណិជ្ជកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំពោះដំណាក់កាលបន្ទាប់ ក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម នឹងបន្ថែមមុខងារសំខាន់ៗដទៃទៀតទៅតាមតម្រូវការចាំបាច់ជាក់ស្តែង ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅនេះ កាន់តែផ្តល់ភាពងាយស្រួល, ឆាប់រហ័ស, ប្រសិទ្ធភាព, បង្កើនទំនាក់ទំនងការងារ, ជំរុញនូវកំណើនផលិតភាពការងារ ស្របតាមភាពបច្ចុប្បន្ននៃភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម ជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅនេះ នឹងចូលរួមបង្កើនប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តកាន់តែខ្ពស់បន្ថែមទៀតពីសាធារណជន៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm