
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គ ម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណា យនោះ បានសិក្សាលម្អិតទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់រួចរាល់អស់ហើយ ដោយមិនមានអ្វីជាការប៉ះពាល់នោះឡើយ។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ-Sumitomo Mitsui Banking Corporation(SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ឯកឧត្ដមឱ្យដឹងទៀតថា ប្រសិនយើងរកដៃគូអភិវឌ្ឍន៍បាន ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ។
ក្រៅពីលើកឡើងបែបនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការអភិវឌ្ឍលើវិស័យហេដ្ឋារច នាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម ដែលនៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកា រលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣នេះ, គម្រោ ងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំ ពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។
ឯកឧត្តមក៏បានលើកឡើងអំពីការអភិវឌ្ឍវិស័យកំពង់ផែផងដែរ ក្នុងនោះរួមមាន ការអភិវឌ្ឍកំពង់ផែក្រុ ងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត។ ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលមានគម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម៕ ដោយ៖ គង់ ឌិន





