កម្ពុជាចូលរួម វេទិកាទេសចរណ៍ឣាស៊ាន២០២៣ ធ្វើនៅឥណ្ឌូណេស៉ី ចាប់ពីថ្ងៃ១-៥ ខែកុម្ភៈ

2023/01/31 09:09:23 pm        509

ភ្នំពេញ៖ ស្ថាប័នជាតិទេសចរណ៍អាស៊ានបានរៀបចំវេទិកាទេសចរណ៍ឣាស៊ាន២០២៣ (ATF 2023) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១-៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។


ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ថាប័នជាតិទេសចរណ៍កម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំ​ស្ថាប័នជាតិទេសចរណ៍អាស៊ានក្នុងវេទិកាទេសចរណ៍ឣាស៊ាន២០២៣នេះ។

ឯកឧត្តម ថោង រដ្ឋសក្តិ បានឱ្យដឹងថា ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ នឹងពិភាក្សាលើផែនការបន្តអនុវត្តការងារកន្លងមក ដែលកើតចេញពីសមិទ្ធផលក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដែលរួមមានគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចជា ១.សេចក្តីប្រកាសភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។ ២. ការសម្រេចការសិក្សាប្រកបដោយបរិយាប័ន្នលើការអនុវត្តការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។ ៣. ការសម្រេចក្របខណ្ឌអាស៊ានស្តីពីទេសចរណ៍ ប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្តថា កិច្ចប្រជុំក៏នឹងពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារពិធីសារមួយចំនួននៃកិច្ចប្រជុំគណៈកម្មការអាស៊ានទាំង៤ រួមមាន៖ ១. កិច្ចប្រជុំក្រុមការងារភាពជាដៃគូទីផ្សារទេសចរណ៍អាស៊ាន ២. កិច្ចប្រជុំគណៈកម្មការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន ៣. កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន ៤. កិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

ឯកឧត្តមអគ្គនាយកបានបន្តទៀតថា ស្របពេលជាមួយកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៧ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ក៏នឹងមានជំនួបប្រជុំទ្វេភាគីជាមួយដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ថោង រដ្ឋសក្តិ។

សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ វេទិកាទេសចរណ៍អាស៊ាន (ATF 2023) ក្រោមប្រធានបទ អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ (ASEAN- A Journey to Wonderful Destinations) នឹងត្រូវចូលរួមដោយមន្រ្តីទេសចរណ៍ ប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្សី និងប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន។ កម្ពុជាក៏បានសហការជាមួយផ្នែកឯកជនកម្ពុជាក្នុងការរៀបចំនិងចូលរួមក្ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថានឹងមានប្រតិភូចូលរួមជាង២,០០០នាក់ មានស្តង់ពិព័រណ៍ (Booths) ចំនួន២៥០ និងអ្នកលក់ (Sellers) មកពី៥០០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ជាង២៥០ក្រុមហ៊ុនផងដែរ។

ព្រមជាមួយគ្នានេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២៣ ចំនួន១៧ពីអាស៊ាន ក្រោមប្រភេទស្តង់ដាអាស៊ានចំនួន៤ ដែលត្រូវបានវាយតម្លៃដោយក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ក្រោមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ដោយរាជធានី-ខេត្តចំនួន៨នឹងទទួលបានជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានទាំង១៧នេះ៕​ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm        1
អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/03/11 06:21:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ ជប៉ុននឹងបញ្ចេញប្រេងបម្រុងយ៉ាងឆាប់ នៅថ្ងៃចន្ទ

2026/03/11 08:15:56 pm
​ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm
​អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm
​កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ
2026/03/11 08:01:04 pm
​វិមានក្រឹមឡាំង៖ អង់គ្លេសបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើរុស្ស៊ី
2026/03/11 07:26:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am