លោក Netanyahu និយាយថា កុំ​ខ្វល់ខ្វាយ​ខ្លាំងពេក​ពី​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​

2023/02/01 05:16:44 pm        331

​អ៊ីស្រាអែល៖ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​Benjamin Netanyahu បាន​និយាយ​ថា ​អ្នកដទៃ​អាច​លះបង់​ដើម្បី​ការចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​បាន តែ​រូបលោក​បាន​ជ្រើស​រើស​វិធី​ផ្សេង​ពី​នោះ​ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នក​សម្របសម្រួល​កម្មវិធី​របស់​ទូរទស្សន៍ CNN លោក Jake Tapper កាលពី​ថ្ងៃ​អង្គារ​។

​លោក​និយាយថា​ នៅពេល​ជម្លោះ​រវាង​អារ៉ាប់​-​អ៊ីស្រាអែល​បាន​ផ្ទុះឡើង​រហូតដល់​បញ្ចប់​ទៅវិញ ខ្ញុំ​គិត​ថា ​យើង​នឹង​វិលត្រឡប់​ទៅរក​ប៉ា​ឡេ​ស្ទី​ន និង​ទទួលយក​ដំណើរការ​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ នៅពេល​ត្រូវបាន​សួរ​ដោយ​លោក​ Tapper អំពី​ការព្រួយបារម្ភ​របស់រ​ដ្ឋ​បាល​លោក Biden ដែលថា​ ការតាំង​ទីលំនៅ​នៅ​តំបន់ West Bank ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែលអាចធ្វើឲ្យភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ឬទេ លោក Netanyahu បានចង្អុលបង្ហាញ​ពី​ភាពជោគជ័យ​នៃ​កិច្ចព្រមព្រៀង Abraham សម័យ​អតីត​ប្រធានាធិបតី​អាមេរិកលោក Trump ដែល​ធ្វើឲ្យមាន​ទំនាក់ទំនង​ធម្មតា​រវាង​អ៊ីស្រាអែល និង​ប្រទេស​នៅ​អារ៉ាប់​មួយចំនួន​។ ខ្ញុំ​បាន​ដើរ​ជុំវិញ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ខ្ញុំ​បាន​ទៅ​រដ្ឋ​នៅ​អារ៉ាប់​ដោយផ្ទាល់ ហើយ​បាន​បង្កើត​គំនិត​ថ្មី​នៃ​សន្តិភាព​… ខ្ញុំ​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​ចំនួន​៤ គឺ​កិច្ចព្រមព្រៀង Abraham ដែលជា​កិច្ចព្រមព្រៀង​សន្តិភាព​ ២ដង​ដែល​អ្នក​កាន់តំណែង​មុន​របស់ខ្ញុំ​ទាំងអស់​រយៈពេល​ ៧០ឆ្នាំ​កន្លងទៅបាន​ឯកភាពគ្នា​។​

​ការអធិប្បាយ​របស់លោក​កើតឡើង​ ស្របពេល​មាន​ភាព​តានតឹង​ដ៏​ក្ដៅគគុក​សម្រាប់​អ៊ីស្រាអែល​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​បាន​រង​ការ​បង្ហូរឈាម​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​កាលពី​សប្តាហ៍​មុន ហើយ​ការភ័យខ្លាច​កាន់តែខ្លាំង​ឡើង​ថា ស្ថានភាព​នឹងមិន​អាច​គ្រប់គ្រង​បាន​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន គឺជា​ថ្ងៃ​ដ៏​សាហាវ​បំផុត​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់ West Bank ដែល​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ ក្រោយ​មានការ​បាញ់ប្រហារ​នៅ​ជិត​សាលា​ប្រជុំ​ក្រុង Jerusalem កាលពី​យប់​ថ្ងៃ​សុក្រ ដែល​អ៊ីស្រាអែល​បាន​ចាត់ទុកថា​ ជាការ​វាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm