ពលរដ្ឋក្រុងកំពង់ឆ្នាំង ពេញចិត្តនឹងសេវាប្រមូលសំរាមបរិស្ថានក្រុងកំពង់ឆ្នាំង ដែលប្រមូល​សំរាម​បានស្អាត

2023/02/01 06:35:33 pm        191

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង បាន​សំដែង​នូវ​ការពេញចិត្ត ក្រោយពីអាជ្ញាធរក្រុង និងខេត្តកំពង់ឆ្នាំង បានផ្លាស់​ប្តូរ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងកំពង់ឆ្នាំង និងប្រមូលបានទៀងទាត់ពេលវេលា ធ្វើអោយ​សំរាម​នៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង​មិន​មានកកកុញនៅតាមទីតាំងដាក់សំរាម នៅតាមសួនច្បារ និងតាម​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង ។ កត្តាទាំងនេះ នាំអោយ​ប្រជាពលរដ្ឋ​កោត​សរសើរ​ដល់​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ក្រុង​ខេត្ត​កំពង់ឆ្នាំង និងការខិតខំរបស់ក្រុមហ៊ុនប្រមូលសំរាមផងដែរ។

តំណាងប្រជាពលរដ្ឋ ៦នាក់បានអោយដឹងថា កាលពីមុន សំរាមនៅក្នុងក្រុងកំពង់ឆ្នាំង គឺមាន​ពាស​ពេញ​កន្លែងដាក់សំរាម នៅតាមផ្លូវមានថង់ហោះរប៉ាត់រប៉ាយ និងមានជះ​ក្លិន​ស្អុយ​នាំ​អោយ​ប៉ះ​ពាល់​ដល់សុខុមាលភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវផងដែរ។ ដោយសារការយកចិត្តទុកដាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ហ៊ីង ភ័ព្វមីនា អភិបាល​ក្រុងកំពង់ឆ្នាំង បានផ្លាស់ប្តូរក្រុមហ៊ុនប្រមូលសំរាម ហើយមកដល់ពេលនេះ មិនមានសំរាមទៀតទេនៅតាមទីតាំងដាក់សំរាម សួនច្បារ និងតាមផ្លូវសាធារណៈ។ ពួកគាត់​ក៏​ចង់​អោយ​ក្រុមហ៊ុនប្រមូលសំរាមមួយនេះ បន្តសកម្មភាពបែបនេះតទៅទៀត ដើម្បី​បរិស្ថាន​ក្រុង​កំពង់​ឆ្នាំង ជាពិសេសដើម្បីសុខុមាលភាពប្រជាពលរដ្ឋទូទៅ។

 លោក ភាព ភារិទ្ធ ប្រធានគ្រប់គ្រងក្រុមហ៊ុនប្រមូលសំរាមក្រុងកំពង់ឆ្នាំង បានអោយដឹងថា ដោយ​សា​រ​មានការចង្អុលបង្ហាញពីលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញអោយក្រុមហ៊ុនលោក ត្រូវ​ប្រមូល​សំរាម​ជាប់​ជា​ប្រចាំមិ​ន​អោយមានការកកស្ទះសំរាមក្នុងក្រុងនោះឡើយ ដើម្បីអនាម័យ បរិស្ថាន និង​សោភ័ណភាព​ក្នុង​ក្រុងកំពង់ឆ្នាំង។ ការប្រមូលសំរាមនេះ គឺលោកបាន​ប្រើប្រាស់​រថយន្ត​ចំនួន ៦គ្រឿង ហើយក្នុង១គ្រឿងត្រូវដឹកចំនួន៣ជើងក្នុង១ថ្ងៃ។ ដោយសារ​កំណើន​ប្រជាពលរដ្ឋ​កើន​ឡើង ធ្វើអោយសំរាមដែលប្រមូលក្នុង១ថ្ងៃៗ កើនឡើងចាប់ពី៣០តោនទៅ៣៥តោន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន មេត្តា​ចូលរួម​ក្នុង​ការវេចខ្ជប់សំរាមអោយបានត្រឹមត្រូវ កុំយកសំរាមទៅបោះចោលពាសវាលពាសកាល ខុស​ទី​តាំងដាក់សំរាម នាំអោយទីក្រុងយើងមិនស្អាត មានសំរាមហោះហើរតាមសួន តាមផ្លូវ​សាធារណៈ ឬមានសំរាមនៅតាមមុខផ្ទះរបស់បងប្អូន។ ការចូលរួមរបស់បងប្អូន គឺជា​ការ​រួម​ចំណែក​មួយ​ដ៏សំខាន់ ក្នុងការដណ្តើមយកជ័យលាភីទីក្រុងស្អាតរំដួល៣ទង និងនាំអោយ​ខេត្ត​យើង​មាន​កិត្តិយសដោយសារបងប្អូន៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm