កំពង់ឆ្នាំង ៖ នៅម៉ោងប្រមាណជា១០ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០២១ នេះ សមត្ថកិច្ចកងកម្លាំងនគរបាល និងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោមបុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធ ដែលបានចូលមកភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសរូបនេះ បានរារាំងសមត្ថកិច្ចមិនសហការ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បុរសរូបនេះបានចាប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ថែមទៀតផង ខណៈដែលប្រពន្ធយល់ព្រមតាមអាជ្ញាធរ ។ ករណីនេះ រហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន ទៅចត្តាឡីស័ក និងពិនិត្យសំណាក។ បច្ចុប្បន្នបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងប្ដីទាំងប្រពន្ធតាមរថយន្តសង្គ្រោះបន្ទាន់៕




