បាល់ទាត់៖ ទីបំផុតក្លិបតោខៀវ Chelsea បានសំរេចហើយក្នុងការនាំយកខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ពី Benfica ក្នុងតម្លៃផ្ទេរ ១០៦លានផោនថ្លៃបំផុតបំបែកកំណត់ត្រានៅអង់គ្លេស។
តម្លៃ ១០៦លានផោននេះបានបំបែកកំណត់ត្រាចាស់ ១០០លានផោនដែល Manchester City ទិញ Jack Grealish ពី Aston Villa កាលពីឆ្នាំ២០២១ និងឈរលេខ ៦ នៅលើពិភពលោក ក្នុងបញ្ជីឈ្មោះកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតបន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho, Ousmane Dembele, Joao Felix និង Antoine Greizmann។ Enzo Fernandez ដែលចូលរួមជាមួយ Benfica កាលពីឆ្នាំមុនក្នុងតម្លៃមិនដល់ ១០លានផោនផងនោះ ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ នៅកាតា ក្រោយជួយអាហ្សង់ទីនលើកពាន។
គិតមកដល់ពេលនេះ Chelsea បានចំណាយលុយនាំចូលកីឡាករថ្មីក្នុងខែមករានេះប្រមាណ ១៦០លានផោនមកហើយដែលរួមមាន Noni Madueke, Mykhailo Mudryk, David Dastro Fofana, Andrey Santos, Benoit Badiashile ខ្ចី Joao Felix ពី Atletico Madrid និង Malo Gusto ពី Lyon៕
អត្ថបទ៖នាង សុភាវុធ