ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញតួរនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងការងារនគរបាលសហគមន៍។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល ព្រមទាំងមានការចូលរួមពីអាជ្ញាធរតាមបណ្តាលក្រុងស្រុកសរុប១៣០នាក់។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានមតិស្វាគមន៍រួចមក លោកឧត្តមសេនីយ៍ទោ មាស គឹមតុង បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ទាំងអស់នៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍ទាំងអស់ ក្នុងការងារបម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយកម្លាភាព ប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនសមត្ថិភាពគុណភាពការងារដល់នគរបាលតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ទាំងអស់ ឲ្យមានប្រសិទ្ធភាពការងារខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ភាពស្មោះត្រង់ជាមួយពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងវគ្គបណ្តុះបណ្តាលជំនាញកិច្ចការរដ្ឋបាលប៉ុស្តិ៍ជូនដល់មន្រ្តីនគរបាលប៉ុស្តិ៍នៅពេលនេះដែរ មន្រ្តីរដ្ឋបាលនគរបាលរដ្ឋបាលប៉ុស្តិ៍គ្រប់រូបត្រូវបន្តខិតខំរៀនសូត្រពង្រឹងសមត្ថិភាពរបស់ខ្លួនឲ្យកាន់តែមានសមត្ថិភាពខ្ពស់បន្ថែមទៀត ក្នុងការងាររដ្ឋបាលរបស់ខ្លួនដើម្បីបម្រើការងារក្នុងការផ្តល់សេវានានាជូនពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការជឿជាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕






