អាមេរិក​បញ្ជូន​យានយន្ត​ប្រយុទ្ធ Bradley ៦០​គ្រឿង​ទៅ​អ៊ុយ​ក្រែ​ន ខណៈ​បារាំង​បញ្ជូន​យាន Caesar បន្ថែម ​១២​គ្រឿង​

2023/02/01 02:08:18 pm        323

​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យានយន្ត​ប្រយុទ្ធ Bradley ចំនួន ៦០គ្រឿង​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ជា​ផ្នែក​មួយ​នៃ​កញ្ចប់​សព្វាវុធ​ថ្មីដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ការវាយលុក​របស់​រុស្ស៊ី​។​

​សហរដ្ឋអាមេរិក​បាន​បញ្ជូន​សព្វាវុធ ​ដែលមាន​សមត្ថភាព​កាន់តែច្រើន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​កើនឡើង ហើយ​តម្រូវការ​របស់​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់ប្តូរ ដែល​ប្រព័ន្ធ​សព្វាវុធ​ស្មុ​បន្ថែមទៀតរួមមាន​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ចល័ត ​(​​HIMARS) និង​ប្រព័ន្ធ​កាំ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ទំនើប ​(NASAMS) ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ទីក្រុង Kyiv។ កាលពី​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​សន្យា​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត ​(Patriot) ដើម្បី​ទប់ទល់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​របស់​រុស្ស៊ី​។ Bradley ជា​រថពាសដែក​បំពាក់​កាំភ្លើង​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​គេ​ប្រើប្រាស់​ជា​ចម្បង​ដោយ​កងទ័ព​សហរដ្ឋអាមេរិក ដើម្បី​ដឹក​កងទ័ព​នៅ​ជុំវិញ​សមរភូមិ​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៨០។ តាម​សេចក្តីរាយការណ៍ រដ្ឋបាល​ប្រធានាធិបតី Joe Biden បាន​សម្រេច​បញ្ជូន​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​នឹង​ផ្តល់​ឲ្យ​កងកម្លាំង​ទីក្រុង​គី​វនូវ​សមត្ថភាព​ដើម្បី​វាយប្រហារ​គោលដៅ​កាន់តែ​ឆ្ងាយ​។ កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ GLSDB បាញ់​បាន​ក្នុង​ចម្ងាយ​ ១៥០​គីឡូម៉ែត្រនឹង​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​យោធា​នៅពេល​ខាងមុខ ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែលមាន​តម្លៃ​ជាង ​២​ពាន់​លាន​ដុល្លារ​។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​លោក​ Sebastien Lecornu បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​បារាំង​នឹង​បញ្ជូន​យានយន្ត Caesar ចំនួន ១២គ្រឿង​បន្ថែមទៀត​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​បាន​និយាយនៅ​ពេល​សួរ​អំពី​ការផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ថា «​វា​គ្មាន​បម្រាម​អ្វី​នោះទេ​»​។ លោក​និយាយថា ប្រទេស​បារាំង និង​អ៊ុយ​ក្រែ​ន​បាន​ពិភាក្សា​អំពី​ការបណ្តុះបណ្តាល ​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែ​ន​ឱ្យ​បើក​យន្តហោះ​ចម្បាំង​របស់​បារាំង ប៉ុន្តែ​មិនទាន់មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។ លោក Lecornu បានបញ្ជាក់​ឡើងវិញ​នូវ​ជំហរ​របស់​ប្រទេស​បារាំង ​នៅពេល​និយាយ​អំពី​ការផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ដោយ​និយាយថា វា​នឹងមិន​ធ្វើឱ្យ​សមត្ថភាព​ការពារជាតិ​របស់​បារាំង​ចុះខ្សោយ​នោះទេ វា​នឹងមាន​ប្រយោជន៍​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី ហើយ​អាវុធ​នឹង​ប្រើ​សម្រាប់តែ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am