អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា

2023/02/01 09:48:16 pm        852

សៀមរាប៖ ជារៀងរាល់ឆ្នាំក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ ហើយប្រជាជន ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ​តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតា ​នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។

ពិធីចាប់ត្រីរួមគ្នានេះ​ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការ​នេសាទ​ផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ​ធ្វើពិធីឡើងមាឃ ឬឡើង​អ្នកតាប៉ុណ្ណោះ។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី១ ខែកុម្ភៈ។ ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង ​មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផល​ត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ។

លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃ​មានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង ​បានមកជួបជុំគ្នា ដោយគណៈកម្មការបាន​កំណត់ការ​ជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។

មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ​ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។ ដោយឡែក ​ត្រីដែលរកបានពីបឹង ​ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។

បើតាមលោកមេភូមិ អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោង​តែ​ប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង​ បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមា​ន​សិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។

បើតាមអាជ្ញាធរអប្សរា ​ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណី​វប្បធម៌​ទាំងរូបិយ ​និងអរូបិយ ដែលបន្សល់ពីដូនតាមក ក្នុងនោះមានដូចជាពលរដ្ឋបានរួមគ្នា​មក​ប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា​ ពិធីឡើងមាឃ ឡើងអ្នកតា ​ពិធីកោជុប និងពិធីប្រពៃណី​សាសនា​ជាច្រើនទៀត សុទ្ធទំនៀមទម្លាប់ទាំងអស់នេះហើយជាការបន្តនូវអត្តសញ្ញាណរបស់​អង្គរ​ឱ្យមានជីវិតរស់រវើក៕

អត្ថបទដែលទាក់ទង

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
2026/10/23 09:42:40 pm        1
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm        1
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

2026/10/23 09:42:40 pm
​កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm
​លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm
​រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
2026/10/23 08:27:42 pm
​ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
2026/10/23 08:11:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/23 08:33:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm