បាល់ទាត់៖ ខ្សែបម្រើក្រុមបិសាចក្រហម Manchester United, Christian Eriksen នឹងត្រូវសម្រាកយ៉ាងហោចណាស់ដល់ដំណាច់ខែមេសាដោយសារបញ្ហារបួសកជើង។

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានរងរបួសកជើងអំឡុងការប្រកួតដែល Manchester United យកឈ្នះ Reading ៣-១ និងត្រូវបានផ្លាស់ចេញនៅនាទីទី៥៧ ក្រោយការប៉ះទង្គិចជាមួយ Andy Carroll។ Carroll ក្រោយមកក៏ទទួលបានកាតក្រហមក្រោយកំហុសពីរលើកលើ Tyrell Malacia និង Casemiro។ Christian Eriksen គឺជាកម្លាំងសំខាន់របស់ Erik ten Hag ចាប់តាំងពីផ្លាស់ពី Brentford និងបានបង្ហាញខ្លួនសរុប ៣១ប្រកួតហើយឱ្យ Manchester United រដូវកាលនេះគ្រប់ក្របខណ្ឌ។ Manchester United នឹងត្រូវជួប Nottingham Forest យប់នេះជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup បន្ទាប់ពីឈ្នះជើងទី១ នៅទឹកដី Nottingham ៣-០ សប្តាហ៍មុន៕
អត្ថបទ៖នាង សុភាវុធ