២​ឆ្នាំ​បន្ទាប់ពី​រដ្ឋប្រហារ​យោធា ជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង

2023/02/01 10:20:26 pm        315

​មីយ៉ាន់ម៉ា៖ រយៈពេល​ ២​ឆ្នាំ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី Aung San Suu Kyi ជីវិត​ធម្មតា​របស់​ប្រជាជន​ជួប​ភាព​ស្មុគស្មាញ ខណៈ​មនុស្ស​រាប់​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ និង​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​ជុំវិញ​ពិភព​លោក​។

យុវជន​អាយុ ២១ឆ្នាំម្នាក់​ឈ្មោះ Aye Chan ជា​កម្មករ​រោងចក្រ​ផលិត​មី​មុន​រដ្ឋប្រហារ លោក​បាន​ភ្ញាក់​ពី​ដំណេក​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​ថ្ងៃ​រដ្ឋប្រហារ ដើម្បី​ស្វែងរក​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​។ នៅ​ព្រឹក​ថ្ងៃ​កើតមាន​រដ្ឋប្រហារ​លោក​ភ្ញាក់​ឡើង​ហើយ​ប្រើ​ទូរស័ព្ទ ប៉ុន្តែ​គ្មាន​អ៊ីនធឺណិត​នោះ​ទេ ដំបូង​លោក​គិត​ថា​ មកពី​លោក​មិនបាន​បង់​វិក្កយបត្រ​ថ្លៃ​ទូរស័ព្ទ​របស់​លោក ដូច្នេះ​លោក​បាន​បញ្ចូល​លុយ ប៉ុន្តែ​វា​នៅតែ​មិន​ដំណើរការ​។ សំណួរ​ដំបូង​របស់​លោក​គឺ​អ្វី​ទៅជា​រដ្ឋប្រហារ ហើយ​ហេតុអ្វី​បាន​ជា​មាន​រដ្ឋប្រហារ​? ក្រោយមក​លោក​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ចាប់ផ្តើម​កាន់​អាវុធ លោក​បាន​ចូលរួម​ជាមួយ​ពួកគេ ហើយ​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​នៅ​តំបន់​ព្រំដែន​។ វា​ពិតជា​នឿយហត់​ខ្លាំង ​ហើយ​លោក​ស្ទើរតែ​បោះបង់​វា​ចោល​។ អំឡុង​ការវាយប្រហារ​ដោយ​យោធា​កាលពី​ឆ្នាំមុន លោក​បាន​បាត់បង់​ជើង​ម្ខាង​បន្ទាប់ពី​ការ​ផ្ទុះ​គ្រាប់​។

ទោះបីជា​លោក​បាត់​បង់​ជើង​ម្ខាង​ក៏ដោយ ក៏​លោក​មិន​សោកស្តាយ​ចំពោះ​ការចូលរួម​តស៊ូ​នេះ​ដែរ ដោយ​លោក​និយាយ​ថា ប្រសិនបើ​លោក​ជាសះស្បើយ​ លោក​នឹង​ត្រលប់​ទៅធ្វើ​សង្គ្រាម​វិញ​រហូតដល់​ទី​បញ្ចប់​។ ពលរដ្ឋ​ម្នាក់ទៀត​នៅ​ពេល​យោធា​ឡើង​កាន់​អំណាច នាង Han Lay អាយុ ២៣​ឆ្នាំ​ជាតា​រា​ម៉ូ​ដែល ដែល​ត្រៀម​ចូលរួម​ការប្រកួត​បវរកញ្ញា​អន្តរជាតិ​នៅ​ប្រទេស​ថៃ​។ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ជាមួយ​មិត្តភក្តិ​របស់​នាង នាង​បាន​សម្រេចចិត្ត​ប្រើ​វេទិកា​របស់​នាង ​ដើម្បី​និយាយ​អំពី​ស្ថានភាព​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។ នៅ​លើ​ឆាក នាង​បាន​ទប់ទឹក​ភ្នែក ខណៈ​នាង​និយាយ​អំពី​អំពើ​ហិង្សា​យោធា​នៅ​ថ្ងៃ​ដែល​ក្រុម​បាតុករ​ជាង ១៤០​នាក់​ត្រូវ​បាន​សម្លាប់​។

វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ ហើយ​បន្ទាប់​ពី​នោះយោធា​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​នាង​ពី​បទ​បះបោរ​។ នាង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​បាងកក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយ​សុំ​អង្វរ​តាម​បណ្តាញ​សង្គម​កុំ​ឲ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ នាង​និយាយ​ថា នគរបាល​មី​យ៉ាន់​ម៉ា​កំពុង​នៅ​អាកាសយានដ្ឋាន​ដើម្បី​ស្វែងរក​ជួប​នាង ប៉ុន្តែ​នាង​បាន​បដិសេធ ហើយ​បាន​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm