ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិង វិជា្ជជីវៈកម្រិត៣ សម័យប្រឡងថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២២ ដែលទទួលបាននិន្ទេស A ជាង ១ ពាន់នាក់។
