រដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងរៀបចំពិធីបុណ្យសាសនាជូនសពឯកឧត្តម ឆាំង សុង រម្លឹកដល់គុណបំណាច់

2023/02/01 11:28:01 pm        609

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងរៀបចំពិធីបុណ្យសាសនាជូន សពឯកឧត្តម ឆាំង សុង ដែលជាអតីតរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងឃោសនាការក្នុងជំនាន់សាធារណរដ្ឋខ្មែរ។ កម្មវិធីសាសនានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ និង ១៨ ខែ កុម្ភៈឆ្នាំ ២០២៣ ដោយនឹងមានថ្នាក់ដឹកនាំជាច្រើនចូលរួមផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ជូនសព ឯកឧត្តម ឆាំង សុង ជាឥស្សរជនមួយរូប ដែលធ្លាប់ជាអតីតរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង​ឃោសនាការ​ក្នុងជំនាន់សាធារណរដ្ឋខ្មែរ។ ឯកឧត្តម ឆាំង សុង បានទទួលមរណភាពក្នុងជន្មាយុ ៨៥ ឆ្នាំ ​កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ នៅប្រទេសអាមេរិក។

ការបញ្ជាក់ពីការ រៀបចំពិធីសាសនាជូនសព ឯកឧត្តម ឆាំង សុង ​នេះធ្វើឡើងក្នុងឱកាស លោកជំទាវភរិយា ឯកឧត្តម ខៀវ កាញារីទ្ធ ​និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុះមកសួរសុខទុក្ខ​លោកស្រី ស៊ុ រុន ជាភរិយា ឯកឧត្តម ឆាំង សុង នៅរសៀលថ្ងៃទី ៣១​ ខែមករា ឆ្នាំ២០២៣។ ពិធីបុណ្យនឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ​ដោយថ្ងៃទី ១៧ ខែកុម្ភៈ នឹងមានការរៀបចំពីធីបុណ្យ​នៅវត្តស្វាយដង្គំ រាជធានីភ្នំពេញ ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធ រីឯថ្ងៃទី ១៨ ខែកុម្ភៈជាការដង្ហែធាតុ ឯកឧត្តម ឆាង សុង ទៅវត្តព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ជាស្រុកកំណើតរបស់​ឯកឧត្តម។

ការរៀបចំពិធីបុណ្យសាសនាជូនសព ឯកឧត្តម ឆាំង សុង គឺដើម្បីរម្លឹកដល់គុណបំណាច់ ការ​លះបង់របស់ឯកឧត្តម តាមរយៈក្រសួងព័ត៌មាន ​និងឃោសនាការ​ ក្នុងគ្រាអតីតកាល។

ឯកឧត្តម ឆាំង សុង បានកើតនៅឆ្នាំ ១៩៣៧ ក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។ ពាក់ព័ន្ធនឹងប្រវត្តិការងារ ឯកឧត្តម ក្នុងឆ្នាំ ១៩៦៨ -១៩៦៩ បានចូលបម្រើការក្នុងខុទ្ទកាល័យ​ព្រះបរមរតនាកោដ្ឋ ទទួលបន្ទុកអ្នកសារព័ត៌មាន។ ឆ្នាំ១៩៧0-១៩៧៥ ឯកឧត្តម ឆាំង សុង បាន​បម្រើការជាអ្នកនាំពាក្យក្រសួងការពារជាតិ និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាននិងឃោសនាការ​របស់​រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ។ នៅឆ្នាំ ១៩៨៦ ឯកឧត្តមបានចូលមកគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា។ ចំពោះទសវត្សរ៍ឆ្នាំ ៩០ វិញ ឯកឧត្តមត្រូវបានតែងតាំងជាសមាជិកព្រឹទ្ធសភា និង​ជាទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm