
អន្ដរជាតិ៖ មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ក្រោយអគ្គិភ័យឆាបឆេះអគារច្រើនជាន់នៅទីក្រុងភាគខាងកើត Dhanbad ប្រទេសឥណ្ឌា។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះចេញតាមបង្អួចអគារ។ ពួកគេបានជួយសង្រ្គោះមនុស្សចេញពីជាន់លើអគារផងដែរ។
ជនរងគ្រោះម្នាក់និយាយថា អ្នករាល់គ្នាត្រៀមខ្លួនសម្រាប់ពិធីមង្គលការ ពេលពួកគេឃើញផ្សែងហុយចូលក្នុងបន្ទប់។ អ្នករាល់គ្នាក៏ប្រញាប់ទៅជាន់លើ ហើយក្រុមនគរបាលក៏បានមកជួយសង្រ្គោះពួកយើង៕
