
អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខអ្នកដែលបាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារច្រើនជាន់នៅទីក្រុងភាគខាងកើត Dhanbadដោយបានសម្លាប់មនុស្ស ១៤នាក់ ហើយលោកបានប្រកាសផ្តល់សំណងជាង ២.៤០០ដុល្លារដល់អ្នកស្លាប់ម្នាក់ៗ។
សូមបញ្ជាក់ថា ច្បាប់សុវត្ថិភាពអគ្គិភ័យ មានលក្ខណៈធូររលុងខ្លាំងនៅតំបន់ភាគច្រើននៅទូទាំងប្រទេសឥណ្ឌា ជាហេតុធ្វើឲ្យកើតមានអគ្គិភ័យទ្រង់ទ្រាយធំបែបនេះ៕