
អន្ដរជាតិ៖ បូលីវី បានរាយការណ៍ការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5 ជាលើកដំបូង ស្របពេលដែលវីរុសមួយនេះ បានរាតត្បាតរួចទៅហើយនៅអាមេរិកឡាទីន ក្រោយសម្លាប់បក្សីរាប់លានក្បាលនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ការរីករាលដាលឆ្លងវីរុសមួយនេះ បានក្លាយជាក្តីកង្វល់សម្រាប់រដ្ឋាភិបាល និងឧស្សាហកម្មបសុសត្វ ធ្វើឲ្យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ធ្វើឲ្យតម្លៃចំណីអាហារឡើងថ្លៃ និងធ្វើឲ្យមានហានិភ័យចម្លងដល់មនុស្ស។អង្គការសុខភាពសត្វពិភពលោក(WOAH) និយាយថា ករណីរីករាលឆ្លងមួយលើក ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានភ្ញាល់ស៊ុតមាន់នៅទីក្រុង Sacaba ហើយករណីឆ្លងមួយលើកទៀត រកឃើញនៅក្នុងសួនចិញ្ចឹមមាន់ស្រែដែលមានទាំងសត្វទា និងសត្វក្ងាន នៅទីក្រុង Quillacollo៕