របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា​រិះគន់​ការដាក់ទណ្ឌកម្ម​ជុំ​ថ្មី​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​

2023/02/02 03:15:11 pm        250

​មីយ៉ាន់ម៉ា៖ យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ ​ដោយ​ក្រសួង​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ទីក្រុង​វ៉ាស៊ីនតោន​រួម​ជាមួយ​សម្ព័ន្ធមិត្ត កាណាដា ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ជាដើម បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុម​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត សហ​គ្រាស​រ៉ែ និង​ថាមពល និង​មន្ត្រី​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​យោធា​។

​ក្រោយ​ប្រកាស​ដាក់ទណ្ឌកម្ម​ជុំ​ថ្មី​មុន​ខួប ​២​ឆ្នាំ​នៃ​រដ្ឋប្រហារ របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា​បាន​រិះគន់​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​នេះ​។ ​សេចក្ដីថ្លែងការណ៍​នេះ​និយាយ​ថា នេះ​ជា​លើកដំបូង​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​គោលដៅ​លើ​ក្រុម​មន្ត្រី​សហគ្រាសប្រេង និង​ឧស្ម័ន ប្រធាន និង​អនុប្រធាន​គ្រប់​គ្រង​ការងារ​នេះ។ សហគ្រាស​មួយ​នេះ​គឺជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​ដ៏​ធំ​បំផុត​តែមួយគត់​របស់​ប្រទេស​នេះ​។ ​សហ​គ្រាស​រ៉ែ​ឈរ​នៅ​លំដាប់​លេខ​១ និង​លេខ​២ ដែល​សហគ្រាស​ទាំង​២ ​សុទ្ធ​តែជា​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ ព្រមទាំង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតក៏​ត្រូវ​បាន​រង​ទណ្ឌកម្ម​ពី​ទីក្រុង​វ៉ាស៊ីន​តោន​ដែរ​។ ​

ប្រទេស​កាណា​ដា​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ​៦​រូប និង​ហាមប្រាម​ការនាំចេញ លក់ ផ្គត់ផ្គង់ ឬ​ការ​ដឹកជញ្ជូន​ប្រេង​សម្រាប់​ចាក់​យន្តហោះ​។ ប្រទេស​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​របប​យោធា​មួយ​ចំនួន និង​ក្រុមហ៊ុន​មួយ​ដែល​ដំណើរការ​ដោយ​យោធា​។ ​ចក្រភព​អង់គ្លេសបាន​ចាត់ទុក​ក្រុមហ៊ុន​ចំនួន​២ ​និង​បុគ្គល ​២​នាក់​ពី​បទ​ជួយ​ដល់​ការ​ផ្គត់ផ្គង់​កងកម្លាំង​អាកាស​របស់​មី​​យ៉ាន់​ម៉ា​ នូវ​ឥន្ធនៈ​សម្រាប់​ចាក់​យន្តហោះ​ដើម្បី​បង្កើត​យុទ្ធនា​ការ​ទម្លាក់​គ្រាប់បែក​។ ​គួរ​រម្លឹក​ផង​ដែរ​ថា ទណ្ឌកម្ម​ទាំងនេះ​បាន​កើតឡើង​ ស្រប​ពេល​យោធា​សហភាព​មី​យ៉ាន់​ម៉ា​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស និង​ការវាយប្រហារ​ផ្សេងទៀត​ ដាក់​គោលដៅ​លើ​កង​កម្លាំង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​របប​សឹក​នេះ​៕​ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm