បន្ទាយមានជ័យ ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេច ស្តីពីបិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្ន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទីតាំងទាំងនោះមាន ៖ ១/ ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ(ផ្សារប៉ោយប៉ែតថ្មី) ប៉ែកខាងលិចរហូតដល់អូរព្រំដែនកម្ពុជា ថៃ ។២/ ប៉ែកខាងលិចផ្លូវផ្សារអគ្គរហូតដល់ព្រំប្រទល់រវាងភូមិរស្មីសាមគ្គីមានជ័យ និងភូមិព្រៃព្រឹចសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។៣/ ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត រហូតដល់អូរព្រំដែនថៃ ។



