បាល់ទះ​កម្ពុជា​ប្រកួត​ជាមួយ​បារាំង មុន​លេង​ពាន​មិត្តភាព​ក្នុង​តំបន់​ត្រៀម​ស៊ី​ហ្គេម​២០២៣

2023/02/02 04:46:21 pm        111

បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​បាល់ទះ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ខ្លាំង​មកពី​អឺរ៉ុប ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​រៀបរយ​សម្រាប់​ការប្រកួត​បាល់ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា កំឡុង​ខែឧសភាខាងមុខ​។​

​លោកបណ្ឌិត អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ប្រាប់​ឱ្យដឹងថា ការប្រកួត​មិត្តភាពជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម​ ១៩​ឆ្នាំធ្វើ​នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ​នេះដើម្បី​ដកស្រង់​បច្ចេកទេសសម្រាប់​ស៊ី​ហ្គេមខាងមុខនេះ​។​ ​នេះ​ជាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទី​បី​របស់​កម្ពុជា បន្ទាប់ពី​ធ្វើបាន​ល្អជា​មួយ​សិង្ហ​បុរី និង​យុវជន​មកពី​តំបន់​អាមេរិក គុយបា មុន​ស៊ី​ហ្គេម ២០២៣​មកដល់​។​ ​លោក​អគ្គលេខាធិការ​បា​ន​បន្តទៀតថា បន្ទាប់មកជម្រើសជាតិ​កម្ពុជានឹង​ប្រកួត​បាល់ទះ​មិត្តភាព​ពាន​តូច​មួយ ដែលមាន ៣​ប្រទេសចូលរួមគឺកម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី ដោយ​លេង​នៅ​ម៉ាឡេស៊ី​។​

​សូម​ជម្រាបជូន​ថា ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបាន​បង្កើត​ឯតទគ្គ​កម្ម​ឈ្នះ​មេដាយ​ស៊ី​ហ្គេម បន្ទាប់ពី​ឈ្នះ​ថៃក្នុង​វគ្គ​ដណ្តើម​មេដាយ​សំរឹទ្ធ​។ តាំងពី​ពេលនោះសហព័ន្ធ​បាល់ទះ​កម្ពុជាបាន​ពង្រឹង​ជា​បន្ថែមទៀត ក្នុងន័យ​ឈ្នះ​មេដាយ​ខ្ពស់ជាង​នេះ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម២០២៣​។​ ​តាម​ការគ្រោងទុក ប្រភេទ​កីឡាបាល់ទះ (​ក្នុង​សាល​) នៃ​ស៊ី​ហ្គេម​កម្ពុជានឹង​ដំណើរ​ការប្រកួត​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        138
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm