បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានបន្តយកឈ្នះ Nottingham Forest នៅជើងទីពីរ ២-០ ទៀតសរុបទាំងពីរជើង ៥-០ ឡើងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ជួបជាមួយសារិកាព្រៃ Newcastle។

បន្ទាប់ពីឈ្នះ ៣-០ នៅទឹកដី City Ground របស់ Nottingham Forest សប្តាហ៍មុន Manchester United រកបានពីរគ្រាប់បន្ថែមនៅវគ្គទី២ ដោយ Anthony Martial និង Fred។ កីឡាករចំនូលថ្មី Marcel Sabitzer ដែលទើបខ្ចីពី Bayern Munich ក៏បានអង្គុយទស្សនាការប្រកួតនេះដែរ មានន័យថា គេបាំងតែមួយប្រកួតទៀតប៉ុណ្ណោះនឹងអាចឈ្នះពានដំបូងនៅ Manchester United តែម្តង។ ក៏មានការវិលត្រលប់ចូលលេងវិញពី Jadon Sancho ផងដែរក្រោយអវត្តមានតាំងពីខែតុលា។
ជ័យជំនះនេះមានន័យថា Manchester United នឹងជួបជាមួយ Newcastle នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមរបស់លោក Eddie Howe បានយកឈ្នះ Southampton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈនេះនៅកីឡដ្ឋាន Wembley នឹងជាជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពានលើកដំបូងរបស់ក្រុមទាំងពីរគិតតាំងពីឆ្នាំ១៩៩៩ ដែល Manchester United យកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ FA Cup លើកពានបីក្នុងមួយរដូវកាលនៅពេលនោះ៕
អត្ថបទ៖នាង សុភាវុធ