ភ្នំពេញ៖ លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះលោក គង់ គាំក៏ទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមកដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងការសុំទោសនេះ លោក គង់ គាំ ក៏ប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀត ចាប់ពីពេលនេះផងដែរ។

