អាយុ ៥៦ឆ្នាំ Kazuyoshi Miura នៅតែ​បន្ត​លេង​បាល់​អាជីព​ ក្រោយ​ផ្លាស់​ទៅ​ក្លិប​នៅ​លី​គ​ទី២ ព័រទុយហ្កាល់​

2023/02/02 05:49:19 pm        78

​បាល់ទាត់៖ អបអរ​ខួបកំណើត​ចូល​វ័យ ៥៦​ឆ្នាំ Kazuyoshi Miura នៅ​មិនទាន់​គិតគូរ​ពី​រឿង​ចូលនិវត្តន៍​នៅឡើយ ដោយ​នៅតែ​បន្ត​លេង​ឱ្យ​ក្លិប​បាល់ទាត់​អាជីព​នៅឡើយ​។ Miura ដែល​ឈានចូល​ការ​ប្រឡូក​អាជីព​ទសវត្សរ៍​ទី​៥ នៃ​អាជីព​នោះ​បាន​ផ្លាស់​ទៅកាន់​ក្លិប​​នៅ​លី​គ​ទី​ពីរ​ព័រទុយហ្កាល់ Oliveirense ក្នុង​កិច្ចសន្យាខ្ចី​ពី​ក្លិប​ជប៉ុន Yokohama FC​។

​ការផ្លាស់​លើក​នេះធ្វើឱ្យ Miura ឈានដល់​ប្រទេស​ទី៦ ដែល​បាន​ប្រកប​អាជីព បន្ទាប់ពី​ការចំណាយ​ពេល​ពីមុន​នៅ​ប្រេ​ស៊ី​ល ជប៉ុន អ៊ីតាលី ក្រូ​អាស៊ី និង​អូស្ត្រាលី​។ បើតាម​ការ​បង្ហើប​រប​ស់ Kazuyoshi Miura ថា គាត់​នឹង​បន្ត​លេង​បាល់​អាជីព​ដល់​វ័យ ៦០ឆ្នាំ​។ បុរស​វ័យ ៥៦ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ក្នុង​កិច្ចសន្យាខ្ចី​ជើង​រដូវ​កាល​មុន​នៅ​ក្លិប Suzuka Point Getters ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៨ប្រកួត​នៅ​ក្លិប​បាល់ទាត់​នៅ​លី​គ​ទី៤ ជប៉ុន​មួយ​នេះ​ដែល​ស្ថិតក្រោម​ការដឹកនាំ​ដោយ​បងប្រុស​របស់ខ្លួន​លោក Yasutoshi Miura​។​

​រំលឹកថា Miura បានចាប់ផ្តើម​អាជីព​ដំបូង​របស់ខ្លួន​តាំងពី​ឆ្នាំ១៩៨៦ នៅ​ក្លិប​ប្រេ​ស៊ី​ល Santos ក្រោយ​មក​លោក​បានក្លាយ​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី ​នៅ​លី​គ​បាល់ទាត់​ជប៉ុន​កាលពី​ឆ្នាំ២០១៧ ក្នុង​វ័យ ៥០ឆ្នាំ ១៤ថ្ងៃ​។ Miura ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ៨៩លើក​ស៊ុត​បញ្ចូល​ទី​បាន ៥៥គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm