អ៊ុយក្រែន៖ អ៊ុយក្រែនបានយកឈ្នះការប្ដេជ្ញាការផ្ដល់គ្រឿងសព្វាវុធថ្មីៗពីលោកខាងលិច ដែលនឹងជួយទប់ទល់ការវាយបកដ៏ខ្លាំងក្លានៅឆ្នាំនេះ ប៉ុន្តែប្រទេសរុស្ស៊ីបានព្យាយាមវាយដណ្ដើមយកវិញជាបណ្ដើៗ នៅក្នុងសង្គ្រាមដែលមានរយៈពេល ៤៩សប្ដាហ៍មកនេះ។

អ៊ុយក្រែនបានប្រឈមនឹងការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅភាគខាងកើត ជាទីដែលកងទ័ពរុស្ស៊ីដែលបានច្រានចោលការលើកឡើងដែលថា កម្លាំងថ្មីចូលទៅក្នុងសមរភូមិជួរមុខមកពីក្រុមទាហានស៊ីឈ្នួលវ៉េកណាគ្រុប (Wagner Group) កំពុងបង្កើនការវាយសន្ធាប់ថ្មីដណ្ដើមយកដែនដីបន្ថែមទៀត។ ការវាយប្រហារសន្ធាប់បានកើតមានខ្លាំងបំផុតនៅភាគខាងកើតទីក្រុង Bakhmut ជាទីដែលមេបញ្ជាការអង្គភាពទ័ពអ៊ុយក្រែនលោក Denys Yarolavskyi និយាយថា ទាហានរុស្ស៊ីកំពុងវាយសម្រុកខ្លាំងអំឡុងសប្ដាហ៍នេះ។

អ្នកនាំពាក្យកងកម្លាំងនៅភាគខាងកើតរបស់អ៊ុយក្រែនលោក Serhiy Cherevaty បាននិយាយកាលពីថ្ងៃទី៣១ ខែមករាថា សមរភូមិប្រយុទ្ធចំនួន ៤២កន្លែងបានកើតឡើងនៅចម្ងាយ ១៥គីឡូម៉ែត្រនៃទីក្រុង Bakhmut ក្នុងតំបន់ Donetsk។ កងទ័ពរុស្ស៊ីបានបើកការប្រយុទ្ធថ្មីដណ្ដើមយកតំបន់ Vuhledar ជាទីប្រជុំជនមួយស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Donetsk គ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃទី២៧ ខែមករា ប៉ុន្តែកងទ័ពអ៊ុយក្រែនបានទាត់ចោលពីការវាយដណ្ដើមបានពីសំណាក់រុស្ស៊ី៕
អត្ថបទ៖ សុខមាន