ប្រធាន AFC ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត ​ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ី​ឆ្នាំ​២០២៧

2023/02/02 06:38:04 pm        64

​បាល់ទាត់៖ ​ព្រះអង្គម្ចាស់ Sheikh Salman bin Ebrahim Al Khalifa នឹង​បន្ត​តួនាទី​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​ជា​ផ្លូវការ​ សម្រាប់​អាណត្តិ​ចុងក្រោយ​រយៈពេល​បួន​ឆ្នាំ​នៅ​ថ្ងៃ​ពុធ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​បញ្ជាក់ថា​ ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០២៧​។​

​បុរស​បា​រ៉ែ​ន​រូបនេះ​បាន​ចូលកាន់​តំណែង​ជា​ប្រធាន AFC កាលពី​ឆ្នាំ២០១៣ នៅពេលដែល​គាត់​ត្រូវបាន​ជ្រើសរើស​ឱ្យ​បញ្ចប់​រយៈពេល ២ឆ្នាំ​ដែល​នៅសល់​នៃ​រជ្ជកាល​របស់​អតីត​ប្រធាន Mohammed bin Hammam​។​ ​អាណត្តិ​ថ្មី​រយៈពេល ៤ឆ្នាំ​ថ្មី​ទៅមុខ​នេះ​នឹង​ជា​អាណត្តិ​ចុងក្រោយ ហើយ​បុរស​វ័យ ៥៧ឆ្នាំ​រូបនេះ​នឹង​គ្រប់គ្រង​បាល់ទាត់​អាស៊ី​រយៈពេល ១៤ឆ្នាំ​នៅពេល​ការបញ្ចប់​អាណត្តិ​របស់គាត់​នៅ​ឆ្នាំ២០២៧​។​ Sheikh Salman បាន​ប្រាប់​ក្រុម​ប្រតិភូ​ថា "​ខ្ញុំ​ចង់​អរគុណ​អ្នក​ទាំងអស់គ្នា​ សម្រាប់​ការដាក់​ជំនឿ​របស់​អ្នក​មកលើ​ខ្ញុំ​សម្រាប់​អាណត្តិ​បួន​ឆ្នាំ​ទៀត​។​” Sheikh Salman បាន​ចូលកាន់​តំណែង​ជា​ប្រធាន AFC ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក Mohammed bin Hamman បន្ទាប់​ពី​បុរស​សញ្ជាតិ​កាតា​រូបនេះ​ត្រូវបាន​ហាមឃាត់​ពេញ​មួយជីវិត ពី​សកម្មភាព​បាល់ទាត់​ទាំងអស់តាមរយៈ​ការជាប់​ពាក់ព័ន្ធ​របស់គាត់​នៅក្នុង​រឿងអាស្រូវ​ពុករលួយ​។​

​សមាជិក​នៃ​គ្រួសារ​រាជវង្ស​បា​រ៉ែ​ន Sheikh Salman ជា​លើកដំបូង​បាន​លេចធ្លោ​នៅក្នុង​រង្វង់​បាល់ទាត់​ក្នុង​ឆ្នាំ២០០៩ នៅពេលដែល​គាត់​បាន​ប្រឈមមុខ​នឹង Bin Hammam សម្រាប់​កៅអី​នៅក្នុង​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត​រប​ស់ FIFA ដែលជា​សន្លឹកឆ្នោត​ដែល​គាត់​បាន​ចាញ់​តែមួយ​សំឡេង​គត់​។​ ​ទន្ទឹមនឹងនោះ អា​រ៉ា​ប៊ី​សា​អូឌីតត្រូវបាន​បញ្ជាក់ថា ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៧ ខណៈដែល​សមាជ​បានផ្តល់​សច្ចាប័ន​លើ​ការជ្រើសរើស​របស់​ពួកគេ បន្ទាប់ពី​ប្រទេស​ឥណ្ឌា អ៊ីរ៉ង់ កាតា និង​អ៊ូ​ស​បេ​គី​ស្ថានបាន​ដកខ្លួន​ចេញពី​ដំណើរការ​ដេញថ្លៃ​មុននេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        108
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        120
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm