ថ្នាក់ដឹកនាំ​ចុះ​ពិនិត្យ​កន្លែង​ប្រកួត​កីឡា​ស៊ី​ហ្គេម២០២៣ ​នៅ​រាជធានី​ភ្នំពេញ​

2023/02/02 07:09:12 pm        118

ស៊ីហ្គេម៖ ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្វីៗ​ទាក់ទង​នឹង​កន្លែង​ប្រកួត​រួចរាល់ និង​ប្រឈម​នឹង​កង្វះខាត​អ្វីខ្លះ​ដែល​បម្រើ​ឱ្យ​ការប្រកួត​កីឡា​នីមួយៗ ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​២០២៣ ដឹកនាំ​ដោយ​ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ បាន​ចុះ​ត្រួតពិនិត្យ​ទីលាន​ប្រកួត​នានា ដោយ​ផ្តើម​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ ​អគ្គនាយក​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា​កាល​ពី​ពេល​ថ្មីៗ​មានប្រសាសន៍ថា សម្រាប់​ទីលាន​មាន​ប្រាំ​រាជធានី-ខេត្ត ហើយ​សុទ្ធ​បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​ចូល​មក​ដល់​។​ យោង​តាម​គណៈកម្មការ​រៀបចំ​ការប្រកួត កីឡា​ដែល​នឹង​ត្រូវ​លេង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​មាន​កីឡា​សូ​ហ្វ​តិ​ន្នី​ស កីឡា​វាយ​កូន​បាល់ កីឡាហែលទឹក កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង គុន​ខ្មែរ កាយសម្ព័ន្ធ ប៉េតង់ សីដក់ និង​បាល់ទះ​ក្នុង​សាល ក្រៅពីនោះ​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មជ្ឈមណ្ឌល​សន្និបាត​ជ្រោង​ចង្វា ​(​មាន​ប្រដាល់សកល យូ​ដូ កា​រ៉ា​តេ តេ​ក្វាន់​ដូ ​WT វ៉ូ​វី​ណា​ម ល្បុក្កតោ អា​នី​ស ជូ​ជិត​ស៊ូ បញ្ច​សិលា ចំបាប់ និង​កីឡា​វូ​ស៊ូ​) និង​សណ្ឋាគារ​សុខា (​មាន​កីឡា​រាំ អុក និង​ប៊ីយ៉ា​ស្នូកឃ័រ​), ខេត្ត​កែប (​ទ្រី​អាត្លុង), កំពត (​ទូក​ប្រពៃណី​អន្តរជាតិ កា​នូ កាយាក​), ខេត្ត​ព្រះសីហនុ (​ម៉ូតូ​ទឹក ទូកក្តោង បាល់ទះ​ឆ្នេរ​ខ្សាច់​) និង​ខេត្ត​សៀមរាប (​កីឡា​ប្រណាំង​កង់ រត់​ម៉ា​រ៉ា​តុង​)​។ ​ស៊ី​ហ្គេម ២០២៣ ​នៅ​កម្ពុជា​ដំណើរការ​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣។ ចំនែក​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដំណើរការ​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៣៕​ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm