កម្ពុជាកំពុងត្រៀមខ្លួន ចាកចេញពីពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៤

2023/02/02 08:29:35 pm        491

ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការចាកចេញពីប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ​ឱ្យបានសម្រេចតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០២៤​ ខាងមុខនេះ ​និងបន្តរយៈពេលអន្តរកាលតាមការចាំបាច់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២២ និង​លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣​ នៅថ្ងៃទី៣១ ខែមករា ​បានស្នើឱ្យក្រសួងពាណិជ្ជកម្ម ត្រូវ​ពង្រឹងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ​ឱ្យបានសម្រេចតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ​២០២៤ ខាងមុខនេះ និង​បន្តរយៈពេលអន្តរកាលតាមការចាំបាច់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ស្នើឱ្យ​មានការពិនិត្យឱ្យបាន​ល្អិតល្អន់ ​អំពីផលប៉ះពាល់នៃការចាកចេញ​ពី​ប្រទេស LDC នេះ ​ទៅនឹងការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ក្របខណ្ឌតំបន់ មកលើសេដ្ឋកិច្ចកម្ពុជា, ជាពិសេស ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ​ភាពអនុគ្រោះថ្មី ​តាមរយៈប្រព័ន្ធ (GSP Plus) ​សំដៅរក្សាទីផ្សារ ​និងរក្សាលំនឹងផលិតកម្ម ព្រមទាំង​ភាព​ទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា ​ហើយក៏ត្រូវសិក្សាផងដែរ អំពីផលប៉ះពាល់​ពី​ការបាត់បង់ទីផ្សារ (Preferences Erosion) និងភាពអនុគ្រោះពិសេសដោយឡែក​ (Special and Differential Treatment) បន្ទាប់ពីកម្ពុជាបានចាកចេញពីប្រទេស LDC។

ដើម្បីអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូចបាន ​កម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ជាលើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្ដង​ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិ ស្ដីពី​គោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៤។

ការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតូចនេះ កម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធ​ពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិទៀតនោះឡើយ។

បន្ថែមពីលើនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបំផុត​ជា​មួយ​បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំង​ឡាយដែលកម្ពុជាកំពុងមាន, ​ជាពិសេសកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន​ និងកម្ពុជា-កូរ៉េ​ ឱ្យបានជាអតិបរមា ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm