ផ្ទះនិងបែចិញ្ចឹមត្រីជនជាតិរៀតណាម ត្រូវតម្រូវឱ្យរុះរើចេញពីតំបន់អភិរក្សសត្វផ្សោត

2023/02/02 08:57:12 pm        593

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទដល់ជនជាតិវៀតណាម ចំនួន៦គ្រួសារ ត្រូវរុះរើផ្ទះ និងបែរ ចិញ្ចឹមត្រីចេញពីតំបន់អភិរក្សសត្វផ្សោតជាដាច់ខាត ។

លិខិតចុះថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត បានចេញបន្ទាប់ពីក្រុមគ្រួសារ ជនជាតិវៀតណាមទាំងនោះ ​បានសាងសង់ផ្ទះ ផែបណ្តែតទឹក​ និងបែចិញ្ចឹមត្រី នៅលើដងទន្លេមេគង្គ ​ស្ថិតក្នុងតំបន់ការពារសត្វផ្សោត​។

គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ នេះ ជនជាតិវៀតណាមទាំង៦គ្រួសារនេះ​ នៅមិនទាន់រុះរើ ឬមាន​សកម្មភាពណាមួយអាចបញ្ជាក់ថា ​មានការផ្លាស់ប្តូចេញពីទីតាំងនៅឡើយទេ។

កាលពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៣​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ និងខណ្ឌរដ្ឋបាល ជលផលខេត្តក្រចេះ​ បានសហការជាមួយកម្លាំងនគរបាល ​នៃស្នងការដ្ឋាននគរបាលខេត្ត ប្រធានក្រុម ​ប្រឹក្សាឃុំថ្មគ្រែ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ​ និងសហគមន៍នេសាទថ្មគ្រែ ស្រុកចិត្របុរី​ បានហៅ ជនជាតិវៀតណាម ៦នាក់ តំណាងឱ្យ៦គ្រួសារ រស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលជា ម្ចាស់ផ្ទះបណ្តែតទឹក​ និងបែចិញ្ចឹមត្រី ​ក្នុងតំបន់គ្រប់គ្រង ការពារ និង​អភិរក្សសត្វផ្សោតកាំពី មកសាលាឃុំ​ ដើម្បីអប់រំ ណែនាំ និងធ្វើកិច្ចសន្យា​ ឲ្យរុះរើផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ​ចេញពីក្នុងតំបន់គ្រប់គ្រង ការពារ ​និងអភិរក្សសត្វផ្សោត កាំពី ក្នុងខេត្តក្រចេះ​ ជាបន្ទាន់ ។

ជំនាញបានទុករយៈពេលត្រឹមតែ២៨ថ្ងៃ ដើម្បីឱ្យរុះរើផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ​ចេញឱ្យអស់ ពីទីតាំង​រស់នៅបច្ចុប្បន្ន។ ​ការបញ្ចប់ឱសានវាទ ​នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក្នុង​ករណីជនជាតិវៀតណាមទាំង៦គ្រួសា ​ពុំព្រមធ្វើតាមកិច្ចសន្យាទេនោះ ​អាជ្ញាធរមូលដ្ឋាន មន្ទីរស្ថាប័ន​ ពាក់ព័ន្ធ និងកងកម្លាំង ​មានសមត្ថកិច្ច ​នឹងអនុវត្តតាមច្បាប់ ៕អត្ថបទ៖ សេង ម័រ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm