អន្តរក្រសួងពិភាក្សាលើសេចក្ដីព្រាងស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីចុះកិច្ចព្រមព្រៀងជាមួយកូរ៉េ

2023/02/02 11:58:58 pm        121

ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារៀប​ចំ​សេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា(MOU) រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃ​សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រ ធានអចិន្រ្តៃយ៍​នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងយោងតាម​ចំណាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ច​ជូន​លោកជំទាវ​ ដើម្បីដឹកនាំប្រជុំពិនិត្យ និងផ្តល់យោបល់។ លោកជំទាវបន្តថា ដើម្បី​ឈាន​ទៅដល់ការរៀបចំ​សេចក្តីព្រាងអនុស្សរណៈទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីទំនាក់ទំនង និងទិន្នន័យពាក់ព័ន្ធមួយចំនួនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងអនុស្សរណៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងប្រទេសទេសទាំងពីរ។

លោកជំទាវបន្ថែមថា មុននឹងឈានដល់ការបង្កើតគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈទ្វេភាគីនេះឡើង គឺបន្ទាប់ពីមានការពិភាក្សា និងឆ្លងឆ្លើយតាមរយៈលិខិតជាផ្លូវការរវាងសម្តេចក្រឡាហោម ស ខេង ជាមួយនឹង​ឯកឧត្តម ស៊ិន ចាយ៉ុង អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។

ក្នុងកិច្ចប្រជុំនេះ អន្តរក្រសួងបានពិភាក្សា និងពិគ្រោះយោបល់លើបទពិសោធន៍ពាក់ព័ន្ធ និងធាតុចូលសំខាន់ៗ​នានា​ពីគ្រប់សមាជិកអង្គប្រជុំ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់យកជាខ្លឹមសារសម្រាប់ដាក់បញ្ចូលក្នុង MOU ទ្វេភាព ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពទូលំទូលាយ លើកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរឱ្យ មានប្រសិទ្ធភាពខ្ពស់។

ក្រៅពីថ្លែងអំណរគុណចំពោះអន្តរក្រសួងដែលបានចែករំលែកបទពិសោធន៍ ព្រមទាំងធាតុចូលសំខាន់ ៗនៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់បន្ថែមដែរថា កិច្ចប្រជុំនេះនឹងត្រូវរៀបចំជាបន្តបន្ទាប់ទៀត ដើម្បីពិភាក្សាលើវឌ្ឍនភាព និងរហូតឈានដល់ទទួលបានការឯកភាពគ្នាទាំងស្រុង៕ ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm